ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ឆ្នាំជូត
ឆ្នាំជូត ជាបុគ្គលដែលកើតមកពូកែរកលុយជាងគេ។ ជាពិសេស គេជាមនុស្សដែលអាចព្រោះតែក្តីស្រមៃ ទ្រាំបានគ្រប់បែបយ៉ាង ដោយមិនងាយបោះបង់ចោលពេលដែលជួបនឹងឧបសគ្គនោះទេ។ ជាហេតុដែលធ្វើឲ្យគេអាចទទួលបានលុយយ៉ាងច្រើនចូលមក។
ឆ្នាំរោង
ឆ្នាំរោង ភាគច្រើនជាបុគ្គលដែលឈ្វក់វង្វេងនឹងការងារ ព្រមទាំងមុខរបរផងដែរ។ មិនថាគេស្ថិតក្នុងមុខតំណែងណាទេ គេនឹងខំប្រឹងឡើងដល់ចំណុចកំពូលជានិច្ច។ ជាពិសេស រឿងដែលទាក់ទងនឹងឋានៈ និងប្រាក់ គេមិនងាយបោះបង់ចោលឡើយ។ ដូចនេះ លុយដែលគេអាចរកបានគឺច្រើនណាស់។
ឆ្នាំវក
ឆ្នាំវក មានខួរក្បាលដែលឆ្លាត ថែមទាំងមានប្រាជ្ញាដែលខ្ពស់។ ជាពិសេស នៅជិតខ្លួនរបស់គេមានមិត្តភក្តិជាច្រើនតាមជួយ ដោយធ្វើឲ្យបញ្ហាគ្រប់យ៉ាងក្លាយជាគ្មានបញ្ហា។ មិនត្រឹមតែប៉ុណ្ណោះ ប្រាក់ចំណូលរបស់គេក៏អាចកើនឡើងផងដែរ ដោយធ្វើឲ្យលុយគ្មានកន្លែងទុកទាល់តែសោះ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)