អ្នកមានដឹងទេថា តើអ្នកគួរតែញ៉ាំអាហារអ្វីដើម្បីឲ្យប្រាកដថា ថ្លើមអ្នកអាចបំពេញមុខងាររបស់វាកាន់តែល្អទៅ? បើសិនជាអ្នកគឺជាអ្នកជំងឺថ្លើម របបអាហារអ្នកទំនងជាត្រូវការផ្លាស់ប្តូរទៅតាមតម្រូវការជំងឺមួយៗ។ ចូរពិគ្រោះជាមួយគ្រូពេទ្យថាតើអ្នកគួរធ្វើអ្វីដើម្បីសុខភាពនៅពេលនេះ។ ទោះបីជាយ៉ាងណាក៏ដោយ ខាងក្រោមនេះគឺជាគន្លឹះអាហារទូទៅមួយចំនួនសម្រាប់ថ្លើមដែលមានសុខភាពល្អគួរអនុវត្ត៖

អ្វីដែលគួរចៀសវាង

មិនត្រូវញ៉ាំអាហារណាដែលមានជាតិខ្លាញ់ ផ្អែម និងប្រៃខ្ពស់ឡើយ។ ចូរចៀសឆ្ងាយពីអាហារឆាឬចៀនច្រើនៗដូចជា អាហារលឿននៅតាមភោជនីយដ្ឋានជាដើម។ ពពួកអាហារមានសម្បកដែលឆៅៗដូចជា អយស្ទើរ ក៏គួរតែចៀសវាងដែរ។ 

ចូរពិគ្រោះជាមួយគ្រូពេទ្យអំពីគ្រឿងស្រវឹង និងសុខភាពថ្លើមរបស់អ្នក

ដោយអាស្រ័យទៅតាមស្ថានភាពរបស់ថ្លើម អ្នកគួរតែចៀសវាងការញ៉ាំគ្រឿងស្រវឹង។ បើសិនជាអ្នកត្រូវបានគ្រូពេទ្យអនុញ្ញាតិឲ្យញ៉ាំគ្រឿងស្រវឹងហើយ សម្រាប់ស្រ្តី ចូរកាត់បន្ថយកុំឲ្យញ៉ាំច្រើនជាងម្តងក្នុងមួយថ្ងៃ ខណៈពេលដែលបុរសអាចញ៉ាំបានពីរដងក្នុងមួយថ្ងៃ។ 

ញ៉ាំអាហារដែលមានតុល្យភាព

ជាតិសរសៃជួយឲ្យថ្លើមធ្វើការបានកាន់តែល្អ។ បន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ និងបាយអាចផ្តល់នូវតម្រូវការជាតិសរសៃសម្រាប់រាងកាយគ្រប់គ្រាន់បាន។ 

ញ៉ាំទឹកឲ្យបានច្រើន

វានឹងជួយបង្ការការខ្សោះជាតិទឹក និងជួយថ្លើមធ្វើការកាន់តែល្អ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង