តើអ្នកកំពុងតែមានអារម្មណ៍ថាចាញ់អាកាសធាតុដែរទេ? យកល្អគួរតែដឹងថា តើអ្នកមានជំងឺផ្តាសាយ ឬអ្វីមួយធ្ងន់ធ្ងរដែរឬអត់។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ អាការៈញឹកញាប់នៃជំងឺផ្តាសាយមានដូចជា៖
- ឈឺបំពង់ករ
- ក្អក
- កណ្តាស និងហៀរសម្បោ
- ឈឺខ្លួន
- ឈឺក្បាល
ជំងឺផ្តាសាយទំនងជាកើតលើងក្នុងរដូវធ្លាក់ខ្យល់ និងរងារ ថ្វីបើអ្នកអាចឆ្លងជំងឺនេះបានគ្រប់ពេលវេលាក៏ដោយ។ អាការៈរបស់វាច្រើនតែស្រាកស្រាន្តទៅវិញក្នុងរយៈពេល ៧ ទៅ ១០ថ្ងៃ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)មនុស្សមួយចំនួនដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ ឬបញ្ហាផ្លូវដង្ហើមប្រហែលជាអាចវិវត្តន៍ទៅជាជំងឺរលាកសួតថែមទៀតដែលជាផលវិបាករបស់វា៕