ចង្កោមរោគសញ្ញាអស់កម្លាំងរ៉ាំរ៉ៃគឺជាជំងឺដ៏ស្មុគស្មាញមួយប្រភេទដែលមានអាការៈ អស់កម្លាំងខ្លាំង ហើយមិនបាត់ទៅវិញសោះក្រោយសម្រាក ឬគេងរួច។ មូលហេតុរបស់វាមិនទាន់ត្រូវបានគេរកឃើញនៅឡើយទេ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ អាការៈញឹកញាប់នៃចង្កោមរោគសញ្ញាអស់កម្លាំងរ៉ាំរ៉ៃខាងក្រោមនេះគួរតែឲ្យគ្រូពេទ្យវាយតម្លៃផង៖
- អាការៈដូចជំងឺភ្តាសាយដែលមានបាត់ៗ ហើយទាក់ទងនឹងការខ្សោយ និងអស់កម្លាំងខ្លាំង
- អស់កម្លាំងយូរជាង ២៤ម៉ោង ទោះបីជាគេងហើយ និងក្រោយហាត់ប្រាណក៏ដោយ
- ឈឺចាប់នៅសន្លាក់ និងសាច់ដុំដោយមិនមានការឡើងក្រហម ឬហើម
- ឈឺក្បាល ដែលមានលក្ខណៈធ្ងន់ធ្ងរខុសធម្មតា
- ឈឺបំពង់ករ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ឈឺតឹងក្នុងកូនកណ្តុរនៅតំបន់ក ឬឃ្លៀក៕