អាហារដែលយើងញ៉ាំដើរតួនាទីសំខាន់បំផុតក្នុងការសម្រកទម្ងន់។ បើសិនជាអ្នកមិនស្ថិតក្នុងរបបអាហារពិសេសណាមួយទេ យើងគួរតែប្រាកដថា វាគួរតែមានក្បួនញ៉ាំអាហារដែរ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) បើសិនជាយើងគ្រាន់តែព្យាយាមញ៉ាំអាហារផ្តល់សុខភាពទេ យើងគួរតែប្រាកដថា វាគឺជាអាហារមានជីវជាតិ ជួយឲ្យយើងញ៉ាំឆ្អែតបានយូរ មានកាឡូរីទាប ប៉ុន្តែក្នុងពេលវាមួយគ្នានោះគឺមិនធ្វើឲ្យកង្វះជីវជាតិក្នុងរាងកាយទេ។
អាហារល្អបំផុតក្នុងការជួយឲ្យស្រកទម្ងន់គឺតៅហ៊ូ ហើយវាក៏ជាអាហារដែលគេពេញនិយមបំផុតទូទាំងពិភពលោកដែឬ។ ខាងក្រោមនេះគឺជារបៀបដែលតៅហ៊ូអាចជួយដល់ការសម្រកទម្ងន់បាន
តៅហ៊ូត្រូវបានបង្កើតឡើងដោយសណ្តែកសៀង។ វាគ្មានជាតិ Gluten ទេ ហើយក៏ជាប្រភពដ៏ល្អមួយនៃជីវជាតិជាច្រើនដែរដូចជា ដែក និងកាលស្យូម។ វាសម្បូរទៅដោយជាតិប្រូតេអ៊ីន ជាពិសេសសម្រាប់អ្នកញ៉ាំបួសតែម្តង។ តៅហ៊ូសម្បូរអង់ទីអុកស៊ីដង់ ដែលអាចបន្ថយការប្រឈមនឹងជំងឺរ៉ាំរ៉ៃដូចជា មហារីក និងពង្រឹងដល់សុខភាពទូទៅតាមរយៈការបន្ថយសកម្មភាពរ៉ាឌីកាលសេរីក្នុងរាងកាយ។
ដោយសារតែតៅហ៊ូមានកាឡូរីទាប ដូច្នេះវាពិតជាជម្រើសផ្តល់សុខភាព និងសម្បូរជីវជាតិសម្រាប់ការសម្រកទម្ងន់។ ប្រូតេអ៊ីនក្នុងតៅហ៊ូនឹងជួយឲ្យឆាប់ឆ្អែត និងគ្រប់គ្រងការឃ្លានអាហារជ្រុលបាន។ ប្រូតេអ៊ីនក៏ជាជីវជាតិសំខាន់បំផុតសម្រាប់រាងកាយដែរ។ អ្នកជំនាញខាងអាហារូបត្ថម្ភបានណែនាំថា តៅហ៊ូប្រហែលជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកជំងឺត្រូវការញ៉ាំអាហារ Keto ជាពិសេសអ្នកញ៉ាំបួស ដែលតែងតែមិនមានជម្រើសអ្វីផ្សេង។
យោងទៅតាមអ្នកជំនាញអាហាររូបត្ថម្ភ និងជីវជាតិបានឲ្យដឹងថា មួយថ្ងៃគួរតែញ៉ាំអាហារធ្វើពីសណ្តែកសៀងពីរពេល ហើយរឿងនេះក៏ត្រូវមានតៅហ៊ូដែរ។ យ៉ាងណាមិញ វាក៏អាស្រ័យទៅតាមប្រភេទរបបអាហារដែលអ្នកញ៉ាំដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)បើសិនជាអ្នកញ៉ាំអាហារបួស អ្នកត្រូវតែពឹងផ្អែកទៅលើប្រូតេអ៊ីនដែលបានមកពីសណ្តែកសៀងដែរ ដូច្នេះការញ៉ាំពីរពេលក្នុងមួយថ្ងៃគឺជារឿងសំខាន់បំផុត៕