ខណៈពេលដែលមនុស្សជាច្រើនតែងតែដឹងច្បាស់អំពីការការពារខ្លួនក្នុងពេលរួមភេទដោយប្រើសរីរាង្គផ្លូវភេទដូចគ្នាដើម្បីបង្ការការមានផ្ទៃពោះ និងឆ្លងជំងឺកាមរោគនោះ តែមិនមានមនុស្សច្រើនដឹងអំពីការការពារក្នុងពេលរួមភេទដោយប្រើមាត់ឡើយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ វាគ្មានអ្វីត្រូវភ្ញាក់ផ្អើលឡើយដែលមនុស្សយើងមិនបានប្រើប្រាស់ស្រោមអនាម័យក្នុងពេលរួមភេទដោយប្រើមាត់។ នេះដោយសារតែរសជាតិជ័ររបស់ស្រោមអនាម័យមិនអាចទទួលយកបាននៅពេលដាក់ចូលក្នុងមាត់មនុស្ស។
តើអ្នកគួរតែពាក់ស្រោមអនាម័យទេក្នុងពេលរួមភេទដោយប្រើមាត់?
ការប្រើមាត់រួមភេទច្រើនតែមិនសូវមានការប្រឈមមុខអ្វីច្រើនដូចការប្រើសរីរាង្គផ្លូវភេទរួមភេទឡើយ។ ទោះបីជារឿងនេះមិនអាចធ្វើឲ្យមានមានផ្ទៃពោះក៏ដោយ តែវាពិតជាធ្វើឲ្យអ្នកឆ្លងជំងឺកាមរោគបាន។ ក្រៅពីនេះការប្រឈមមុខនឹងកើនឡើងបើសិនជាអ្នកមានឈាមនៅអញ្ចាញធ្មេញ មាត់ ដំបៅក្នុងទ្វារមាស ឬលិង្គ។ ខណៈពេលដែលការប្រឈមនឹងការឆ្លងជំងឺកាមរោគដោយសារការរួមភេទដោយប្រើមាត់មានលក្ខណៈទាបជាងការរួមភេទតាមរន្ធគូថ ឬទ្វារមាស តែវានៅតែជាការប្រឈមមុខដែលមនុស្សយើងត្រូវតែយល់ថាមានលក្ខណៈដូចគ្នាដដែល។
តើការរួមភេទដោយប្រើមាត់និងមិនមានការការពារអ្វីសោះធ្វើឲ្យប្រឈមខ្លាំងនឹងមហារីកបំពង់ករខ្លាំងដែរទេ?
ខណៈពេលដែលការរួមភេទតាមមាត់មិននាំឲ្យកើតមហារីកបំពង់ករដោយផ្ទាល់ តែវាអាចចម្លងវីរុសបង្កជំងឺមហារីកមាត់ស្បូន ដែលធ្វើឲ្យអ្នកប្រឈមនឹងមហារីកកាន់តែខ្លាំង។ វីរុសនេះគឺជាភ្នាក់ងារដ៏សំខាន់មួយក្នុងការបង្កើតជាមហារីកនៅមាត់។
វីរុស HPV មានប្រភេទរបស់វាច្រើនណាស់ដែលអាចបង្ករោគបាន។ ប្រភេទខ្លះបង្កជាមហារីកតែម្តង។ បើសិនជាអ្នកឆ្លងមេរោគនេះដែលបង្កជាមហារីក នោះឱកាសនៃការបង្កជំងឺមហារីកមាត់កាន់តែខ្ពស់។
តើអ្នកអាចការពារខ្លួនឯងពីជំងឺកាមរោគដោយរបៀបណាទៅក្នុងពេលរួមភេទដោយប្រើមាត់?
ខណៈពេលដែលការប្រឈមនឹងជំងឺកាមរោគក្នុងពេលប្រើមាត់រួមភេទនៅតែតិចជាងការរួមភេទបែបត្រឹមត្រូវ វានៅតែជារឿងមួយប្រឈមមុខដដែលទេ។ បើសិនជាអ្នកមិនប្រុងប្រយ័ត្នក្នុងពេលប្រើមាត់រួមភេទទេ អ្នកប្រហែលជាអាចឆ្លងជំងឺកាមរោគដូចជា៖
- ជំងឺអេដស៍
- ជំងឺប្រមេះទឹកថ្លា
- ជំងឺប៉េស
- ជំងឺស្វាយ
ដើម្បីមានសុវត្ថិភាពចំពោះខ្លួនឯង និងការពារខ្លួនពីជំងឺកាមរោគ អ្នកគួរតែពិចារណាទៅលើការប្រើប្រាស់ស្រោមអនាម័យ និងស្រោមអនាម័យសម្រាប់ពាក់ក្នុងមាត់។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)យកល្អគួរតែសម្គាល់ឃើញថា ស្រោមអនាម័យមិនអាចបិតជិតជាលិកាផ្លូវភេទរបស់លិង្គបានទាំងអស់ទេ ប៉ុន្តែវានឹងនៅតែផ្តល់ការការពារមួយចំនួនដែលអាចទទួលយកបាន៕