Join with Health.com.kh on Telegram

ការឈឺក្នុងពោះគឺជាបញ្ហាដែលកើតឡើងជាញឹកញាប់។ វាអាចកើតឡើងដោយសារតែក្រពះមិនកិនអាហារ ទល់លាមក ឬហើមពោះ និងជាទូទៅវានឹងបាត់ទៅវិញដោយខ្លួនឯងក្នុងពេលវេលាណាមួយ។ ប៉ុន្តែបើសិនជាអ្នកមានការឈឺចាប់ដូចគេចាក់នៅម្តងណាមួយនៃពោះវិញ នោះវាពិតជាមិនធម្មតាទេ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ មានហេតុផល៣យ៉ាងធំៗដែលជាមូលហេតុនាំឲ្យឈឺចាប់ក្នុងពោះផ្នែកខាងស្តាំ។ 

រលាកខ្នែងពោះវៀន

ហេតុផលញឹកញាប់បំផុតដែលនាំឲ្យឈឺពោះផ្នែកខាងស្តាំគឺការរលាកខ្នែងពោះវៀន។ ការរលាកខ្នែងពោះវៀននេះមានការឈឺចាប់ចេញពីជុំវិញផ្សិត និងចាក់ទៅខាងស្តាំផ្នែកខាងក្រោមនៃពោះ។ អ្នកប្រហែលជាមានអារម្មណ៍គ្មានផាសុកភាពខណៈពេលកំពុងតែអង្គុយ ឬគេង។ ការឈឺចាប់ដោយសាររលាកខ្នែងពោះវៀនអាចបង្កឡើងដោយហេតុផលច្រើន តែមិនច្បាស់លាស់ឡើយ។ ករណីនេះ មានតែការវះកាត់ខ្មែងពោះវៀននេះចេញទេទើបជាការព្យាបាល ព្រោះបើទុកយូរវានឹងធ្លាយ។ 

រឹងសាច់ដុំ និងក្លន

ការហាត់ប្រាណខ្លាំងក្លាពេកក៏អាចបណ្តាលឲ្យឈឺចាប់ដូចគេចាក់នៅផ្នែកខាងស្តាំនៃពោះដែរ។ នៅពេលអ្នករត់កាន់តែលឿន សាច់ដុំសន្ទះទ្រូងនឹងធ្វើចលនាច្រើនជាងរាល់ដង។ ដោយខ្លះទៀតអាចបណ្តាលឲ្យសាច់ដុំនេះខ្សោយ ខ្សោះជាតិទឹក និងអតុល្យភាពអេឡិចត្រូលីត្រ រហូតដល់ទៅជារឹងសាច់ដុំបាន។ ដើម្បីចៀសវាងបញ្ហានេះ ចូរព្យាយាមកម្តៅសាច់ដុំសិនមុនពេលហាត់ប្រាណគ្រប់ប្រភេទ។ ការលើកទម្ងន់ធ្ងន់ៗពេកអាចបណ្តាលឲ្យមានក្លនដែរ និងបង្កជាការឈឺចាប់ដូចគ្នា។ 

គ្រួសក្នុងតម្រងនោម

តម្រងនោមមនុស្សយើងស្ថិតនៅផ្នែកខាងក្រោមនៃពោះទាំងសងខាង។ ដូច្នេះ ទោះបីជាគ្រួសក្នុងតម្រងនោមក៏វាអាចធ្វើឲ្យឈឺចាប់នៅផ្នែកខាងស្តាំនៃពោះដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ការឈឺចង្កេះ ឬឈឺពោះផ្នែកខាងក្រោម ឬឈឺនៅគ្រលាន គឺជាអាការៈញឹកញាប់មួយនៃគ្រួសក្នុងតម្រងនោម។ យ៉ាងណាមិញ នៅពេលគ្រួសនោះមានចលនាក្នុងផ្លូវទឹកម៉ូត្រ ការឈឺចាប់ក៏ត្រូវផ្លាស់ប្តូរដែរ។ អ្នកប្រហែលជាអាចមើលឃើញឈាមក្នុងទឹកនោម និងមានអារម្មណ៍ចង្អោនៅពេលមានជំងឺនេះ៕