ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីពេលដែលអ្នកត្រូវតែលាងដៃជាចាំបាច់។ តើមានពេលណាខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- មុន និងក្រោយញ៉ាំបាយ អ្នកត្រូវតែលាងដៃ ដោយមិនគួរភ្លេចនោះទេ ព្រោះបើអ្នកមិនលាងដៃ នោះមេរោគនឹងអាចចូលក្នុងសារពាង្គកាយអ្នកបាន។
- ក្រោយពេលដែលអ្នកចូលបន្ទប់ទឹករួច ដៃរបស់អ្នកត្រូវតែលាង មិនត្រូវមិនលាង ហើយចេញមកក្រៅនោះទេ ព្រោះមេរោគដែលមានក្នុងបន្ទប់ទឹកនោះអាចតាមអ្នកចេញមកក្រៅ ហើយចូលក្នុងខ្លួនអ្នកបាន។
- ក្រោយពេលដែលអ្នកប៉ះពាល់លុយរួច អ្នកគួរតែលាងដៃភ្លាម ព្រោះបើអ្នកមិនលាងដៃ ហើយច្រលំយកដៃទៅកាន់អាហារញ៉ាំ នោះមេរោគនឹងអាចឆ្លងចូលរាងកាយអ្នកបាន។
- ក្រោយពេលដែលអ្នកត្រឡប់មកពីក្រៅវិញ រឿងទី១គឺត្រូវតែលាងដៃ ព្រោះអ្នកមិនដឹងនៅក្រៅប៉ះពាល់អ្វីនោះទេ។ ដូចនេះ លាងដៃជាការងារដំបូងរបស់អ្នកក្រោយពេលដែលមកដល់ផ្ទះ ទើបមិននាំមេរោគចូលផ្ទះចម្លងដល់អ្នកដទៃ។
- ក្រោយពេលដែលអ្នកប៉ះពាល់សត្វចិញ្ចឹមរួច អ្នកក៏ត្រូវតែលាងដៃដែរ ព្រោះសត្វទាំងនោះអាចនាំមេរោគដល់អ្នកដោយមិនដឹងខ្លួន។
- ក្រោយពេលដែលអ្នកក្អករួច ឬកណ្តាស់រួច អ្នកត្រូវតែលាងដៃ ទើបមេរោគមិនស្ថិតលើដៃរបស់អ្នកយូរ។
- ក្រោយពេលដែលអ្នកបោសផ្ទះរួច ប្រើប្រាស់កុំព្យូទ័ររួច ឬចុចទូរស័ព្ទរួច អ្នកត្រូវតែលាងដៃឲ្យបានស្អាត។ ជាពិសេស មុនពេលដែលអ្នកចង់យកដៃទៅប៉ះភ្នែក មាត់ និងច្រមុះ អ្នកត្រូវតែលាងដៃជាមុនសិន ទើបអ្នកមិនងាយឆ្លងជំងឺផ្លូវដង្ហើមបាន៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)