ដើម្បីជួយបន្ថយការប្រឈមនឹងជំងឺមហារីកស្បែក វាគឺជារឿងល្អបំផុតដែលអ្នកត្រូវការពារខ្លួនឯងពីកាំរស្មីយូវីដែលគ្រោះថ្នាក់របស់ពន្លឺព្រះអាទិត្យ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខាងក្រោមនេះគឺជាដំបូន្មានខ្លះៗដែលអ្នកគួរតែអនុវត្តដើម្បីបង្ការជំងឺមហារីកស្បែក៖
- ចូរនៅក្នុងម្លប់ ជាពិសេសនៅចន្លោះម៉ោង ១០ព្រឹកដល់ម៉ោង៤រសៀល
- ចូរពាក់មួកដែលមានឆាងម៉ាងធំៗ និងវ៉ែនតាខ្មៅដែលមានសមត្ថភាពការពារកាំរស្មីយូវី
- ចូរលាបក្រែមការពារកម្តៅព្រះអាទិត្យនៅលើស្បែកដែលប៉ះពាលកម្តៅព្រះអាទិត្យជាងគេ។ បើសិនជាអ្នកត្រូវហាលថ្ងៃគ្រប់ពេល ចូរជ្រើសរើសក្រែមការពារកម្តៅថ្ងៃដែលមិនរលាយវិញនៅពេលប៉ះទឹក និងមាន SPF ៣០ឡើងទៅ។ ចូរលាបវាឡើងវិញជារៀងរាល់២ម៉ោងម្តង ឬញឹកញាប់បើសិនជាអ្នកត្រូវហែលទឹក ឬបែកញើស
- មិនត្រូវឲ្យទារកអាយុតិចជាង ៦ឆ្នាំស្ថិតនៅក្រោមកម្តៅព្រះអាទិត្យខ្លាំងឡើយ ហើយក៏មិនត្រូវការប្រើឡេការពារកម្តៅព្រះអាទិត្យដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ជារៀងរាល់ខែ ចូរតាមដានស្បែករបស់អ្នកជានិច្ច។ ចូរទៅជួបពេទ្យសើស្បែកពិនិត្យជារៀងរាល់ឆ្នាំ៕