ការញីភ្នែកក្រោយពេលចំណាយពេលសម្លឹងអ្វីយូរ អាចជួយបំបាត់អារម្មណ៍មិនស្រួលក្នុងភ្នែកបានបណ្តោះអាសន្ន។ ប៉ុន្តែនៅពេលអ្នកញីញឹកពេក ឬច្រើនដងពេក វាអាចនាំឲ្យកើតជាជំងឺភ្នែក ធ្វើឲ្យជំងឺដែលមានស្រាប់កាន់តែធ្ងន់ធ្ងរ និងប្រឈមខ្ពស់នឹងការបង្ករោគក្នុងភ្នែកទៀត។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខាងក្រោមនេះគឺជារឿងមួយចំនួនដែលកើតឡើងចំពោះភ្នែកអ្នកនៅពេលអ្នកមានទម្លាប់ញីភ្នែកច្រើនពេក៖
ប្រឈមខ្ពស់នឹងជំងឺភ្នែកធ្ងន់ធ្ងរ
ការញីភ្នែករ៉ាំរ៉ៃអាចធ្វើឲ្យកញ្ចក់ភ្នែកចុះខ្សោយ និងនាំឲ្យវាទៅជាវៀចបាន ឬហៅថា Keratoconus។ ការបន្តញីភ្នែកបែបនេះទៀតអាចធ្វើឲ្យកញ្ចក់ភ្នែកកាន់តែស្តើងទៅៗ និងកាន់តែមានរៀងកោង។ ការខូចខាតធ្ងន់ធ្ងរអាចនឹងត្រូវការវះកាត់ដូរកញ្ចក់ភ្នែកថែមទៀត។
ដាច់រលាត់កញ្ចក់ភ្នែក
រោមភ្នែក ឬកំទិចកំញទីដីក្នុងភ្នែកអាចធ្វើឲ្យមានការរលាក និងមានអារម្មណ៍ចង់ញីភ្នែគបាន។ ប៉ុន្តែរឿងនេះអាចធ្វើឲ្យអាការៈបញ្ហាភ្នែកកាន់តែធ្ងន់ធ្ងរ។ រឿងនេះធ្វើឲ្យប្រឈមខ្លាំងនឹងការសាច់រលាត់កញ្ចក់ភ្នែក ដែលជាធម្មតាវានឹងជាវិញក្នុងរយៈពេលមួយទៅពីថ្ងៃ។ ប៉ុន្តែបើសិនជាមិនព្យាបាលត្រឹមត្រូវទេ វាអាចបណ្តាលឲ្យមានដំបៅបាន។
ធ្វើឲ្យបញ្ហាម្ញូបកាន់តែធ្ងន់ធ្ងរ
អ្នកដែលមានបញ្ហាម្ញូបអាចធ្វើឲ្យជំងឺនេះកាន់តែធ្ងន់ធ្ងរទៀតបើសិនជាឧស្សាហ៍ញីភ្នែក។ ជំងឺនេះកើតឡើងលើមនុស្សញឹកញាប់ណាស់។ យោងទៅតាមការសិក្សាក្នុងឆ្នាំ ២០១៦បានចុះផ្សាយថា មានមនុស្សស្ទើរតែ ៩.៦លាននាក់ហើយកដែលមានបញ្ហាម្ញូប និងភ្នែកកាន់តែធ្ងន់ធ្ងរទៅៗ។
ប្រឈមខ្លាំងនឹងការបង្ករោគ
ទោះបីជាអ្នកលាងសម្អាតដៃញឹកញាប់ក៏ដោយ វានៅតែអាចតោងមេរោគរាប់ពាន់ប្រភេទនៅដៃដដែល។ ការប៉ះពាល់ភ្នែកដោយដៃគគ្រិចអាចនឹងចម្លងបាក់តេរីចូលទៅក្នុងភ្នែក បង្កជាការរលាកភ្នែក ឬក្រហមភ្នែកបាន។ បើសិនជាអ្នកមានការបង្ករោគក្នុងភ្នែកមែន ចូរប្រើកន្សែងក្តៅឧណ្ហៗស្អំវាទៅ។
កើតស្នាមរង្វង់ខ្មៅៗក្រោមភ្នែក
បើសិនជាអ្នកញីភ្នែកខ្លាំងពេក វាអាចនឹងបែកសរសៃឈាមតូចៗនៅក្រោមភ្នែក ដែលធ្វើឲ្យចេញជាស្នាមរង្វង់ខ្មៅៗក្រោមភ្នែកបាន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ស្នាមរវង្វង់ខ្មៅៗនេះអាចកើតឡើងដោយសារតែការរលាកពីការញីភ្នែកខ្លាំងពេក៕