ជំងឺមហារីកមាត់ស្បូនគឺនៅពេលដែលដុំសាច់ក្នុងមាត់ស្បូនលូតលាស់កាន់តែធំទៅៗ។ មហារីកមាត់ស្បូននេះកើតឡើងលើស្រ្តីជាញឹកញាប់ និងច្រើនតែបង្កឡើងដោយការបង្ករោគមួយដោយវីរុស Human Papiloomavirus (HPV)។ ប៉ុន្តែការចម្លងរបស់វីរុសនេះគឺអាចបង្ការបាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
យោងទោតាមការស្រាវជ្រាវថ្មីមួយរបស់អាមេរិកបានឲ្យដឹងថា ការចាក់វ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បូននេះតែម្តងគឺមានប្រសិទ្ធភាពបង្ការជំងឺមហារីកមាត់ស្បូនដូចគ្នានឹងការចាក់ច្រើនម្ជុរដែរ។ ការស្រាវជ្រាវនេះបានធ្វើទៅលើស្រ្តីអាយុ ៩ ទៅ ២៦ឆ្នាំ ចំនួន ១៣៣០៨២នាក់ និងកត្តាជាច្រើនដូចជា អាយុ ប្រវត្តិជំងឺកាមរោគ និងការមានផ្ទៃពោះ។ គេបានរកឃើញថា ស្រ្តី ៦៦៥៤១នាក់ បានចាក់វ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បូនម្តងឬច្រើនដង ខណៈពេលដែលខ្លះទៀតមិនបានចាក់តែម្តង។ ការសិក្សានេះត្រូវបានចុះផ្សាយក្នុងសារព័ត៌មាន Cancer តាមប្រព័ន្ធអ៊ីនធើណេត។ ការសិក្សានេះបានរកឃើញថា ស្រ្តីដែលចាក់វ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បូនមានអត្រានៃការកើតមហារីកមាត់ស្បូនទាបជាងអ្នកដែលមិនបានចាក់។ ប៉ុន្តែ ការរកឃើញដ៏សំខាន់ច្រើនទៀតក្នុងរយៈពេល៥ឆ្នាំ ហើយការប្រឈមនឹងមហារីកមាត់ស្បូននេះមាន ៣៦ភាគរយបើសិនជាចាក់បានម្តង ២៨ភាគរយបើសិនជាចាក់បាន២ដង និង ៣៤ភាគរុយបើសិនជាចាក់បានបីដង។ ដូច្នេះការសិក្សាបានណែនាំថា គ្រាន់តែចាក់បានម្តងគឺគ្រប់គ្រាន់ក្នុងការបន្ថយការប្រឈមនឹងជំងឺនេះទៅហើយ។ តើនរណាទៅដែលប្រឈមខ្លាំងនឹងជំងឺមហារីកមាត់ស្បូនទៅ?
មិនមានសុវត្ថិភាពក្នុងការរួមភេទ
វីរុសបង្កជំងឺមហារីកមាត់ស្បូនគឺឆ្លងតាមរយៈការរួមភេទ និងការអនុវត្តវិធីរួមភេទដែលមិនមានសុវត្ថិភាព សុទ្ធតែអាចឆ្លងបានទាំងអស់។ ការចាប់ផ្តើមរួមភេទក្នុងវ័យក្មេងពេក ការមានដៃគូរួមភេទច្រើន និងរួមភេទដោយមិនមានការការពារសុទ្ធតែអាចប្រឈមកាន់តែខ្ពស់នឹងការឆ្លងវីរុស HPV ដែលនាំឲ្យកើតមហារីកមាត់ស្បូន។
ប្រព័ន្ធភាពស៊ាំចុះខ្សោយ
ប្រព័ន្ធភាពស៊ាំចុះខ្សោយអាចនឹងធ្វើឲ្យរាងកាយកាន់តែពិបាកសម្លាប់វីរុសបាននៅពេលវាត្រូវបានឆ្លងចូលទៅក្នុងខ្លួន ហើយក៏អាចប្រឈមកាន់តែខ្ពស់នឹងជំងឺមហារីកមាត់ស្បូនបានដែរ។
អាយុ
ដែលត្រូវបានចាត់ទុកថាប្រឈមខ្ពស់នឹងមហារីកមាត់ស្បូននោះគឺស្ថិតក្នុងវ័យ ២០ ទៅ ៣០ឆ្នាំ។ ស្រ្តីអាយុចាប់ពី ៣៥ឆ្នាំឡើងទៅគឺមិនសូវប្រឈមមុខឡើយ។
ការប្រុងប្រយ័ត្នសម្រាប់ស្រ្តីដែលមានការប្រឈមមុខខ្ពស់ ដើម្បីបង្ការ
អ្នកដែលស្ថិតក្នុងចំណាត់ថ្នាក់ដែលប្រឈមមុខខ្ពស់ខាងលើគួរតែមានការប្រុងប្រយ័ត្នដូចខាងក្រោមនេះដើម្បីបន្ថយការកើតជំងឺមហារីកមាត់ស្បូនបាន៖
- របបអាហារផ្តល់សុខភាព បង្កើនប្រព័ន្ធភាពស៊ាំ អាចជួយប្រឆាំងនឹងជំងឺជាច្រើនបានរួមទាំងមហារីកផង
- ការពិនិត្យសុខភាពជាទៀងទាត់អាចជួយរកឃើញជំងឺបានទាន់ពេលវេលា និងជំរុញដល់ការព្យាបាលកាន់តែមានប្រសិទ្ធភាពទៀត
- ឈប់ជក់បារី និងធ្វើទៅតាមរបៀបរស់នៅដែលផ្តល់សុខភាព(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- អនុវត្តវិធីរួមភេទដែលមានសុវត្ថិភាពដូចជាការប្រើស្រោមអនាម័យ ពិនិត្យសុខភាពជាទៀងទាត់ដើម្បីរកមើលជំងឺកាមរោគ៕