យើងខ្ញុំជឿជាក់ថាសុភាពនារីទាំងឡាយធ្លាប់លឺមកហើយពីវិធីស្រកទម្ងន់ផ្សេងៗជាច្រើនមកហើយ ប៉ុន្តែខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីវិធីមួយទៀត ហើយវាក៏អាចធ្វើឱ្យអ្នកមានរាងស្អាតដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- អ្នកអាចផឹកទឹកអំបិលបានក្រោយពេលអ្នកក្រោកពីគេងនៅពេលព្រឹក ព្រោះវាអាចជួយសម្អាតពោះវៀននិងក្រពះអ្នកបាន ហើយជួយអ្នកឱ្យបត់ជើងទៀតផង ដូចនេះវាអាចធ្វើឱ្យអ្នកស្រកបាន។
- អ្នកក៏អាចពិសារផ្លែពុទ្រាក្រហមដែរ ព្រោះវាមិនត្រឹមតែជួយឱ្យអ្នកស្រកទម្ងន់ ហើយថែមទាំងអាចការពារអ្នកមិនឱ្យជ្រុះសក់ និងមានសម្ជស្សស្អាតទៀតផង។
- ការពិសារផ្លែចេកក៏មានប្រយោជន៍ក្នុងការធ្វើឱ្យអ្នកស្គមដែរ ព្រោះវាជួយសម្អាតក្រពះអ្នកឱ្យស្អាត ដូចនេះអ្នកមិនងាយធាត់ឡើយ។
- នៅពេលព្រឹកក្រោយពេលដែលផឹកទឹករួច អ្នកអាចផឹកទឹកដោះគោបាន ព្រោះវានឹងធ្វើឱ្យអ្នកមិនចង់បរិភោគអ្វីឡើយ ហើយពេលថ្ងៃត្រង់មិនត្រូវបរិភោគច្រើនពេកទេ ពេលយប់វិញអ្នកអាចផឹកទឹកដោះគោ និងពិសារត្រសក់បាន៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)