ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបស់ដែលត្រូវត្រៀមឲ្យកូនមុនពេលដល់ខែសម្រាល។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ប្រសិនជាអ្នកមានឡាន អ្នកគួរតែទិញកៅអីសុវត្ថិភាពសម្រាប់កូន ឬកន្ត្រកសម្រាប់ដាក់កូនពេលជិះឡានទៅណាទៅណី។
- រទេះរុញរបស់កូនក៏អ្នកគួរតែទិញត្រៀមដែរ ព្រោះងាយស្រួលក្នុងការរុញកូនទៅគ្រប់ទីកន្លែង ដោយកូនអាចគេងក្នុងនោះបានស្រួល។ ជាពិសេស អ្នកមិនសូវចុកដៃក្នុងការពរកូន។
- កន្សែងសម្រាប់រុំកូន ក៏អ្នកគួរតែត្រៀមដែរ ព្រោះទារកដែលទើបនឹងកើតត្រូវការកន្សែងនោះដើម្បីរុំឲ្យកូនអាចទទួលបានភាពកក់ក្តៅ។
- អាវកិបគូថដៃខ្លី អ្នកគួរតែទិញឲ្យកូនស្លៀកពាក់ផងដែរ ព្រោះងាយស្រួលស្លៀកពាក់ឲ្យកូន មិនធ្វើឲ្យប៉ះពាល់ដល់ដៃជើងរបស់កូន។
- អ្នកម្តាយក៏គួរតែទិញខោអាវដែលសមរម្យ២ទៅ៣ឈុតទុកស្លៀកពាក់ឲ្យកូនពេលដែលត្រូវចេញក្រៅ ទើបអាចលើកតម្កើងមុខមាត់របស់អ្នកបាន។
- ចំពោះកូនដែលបៅទឹកដោះគោ អ្នកម្តាយគួរតែទិញដបទឹកដោះគោចំនួន២ទៅ៣ដបដើម្បីត្រៀមឲ្យកូនបៅ។ ប្រសិនជាកូនបៅដបនោះត្រូវ ទើបអ្នកអាចទិញបន្ថែមទៀតបាន។
- គ្រែរបស់កូនក៏អ្នកម្តាយគួរតែទិញទុកឲ្យកូនគេងដែរ មិនគួរឲ្យកូនគេងនៅចន្លោះកណ្តាលអ្នកឡើយ ព្រោះគ្រោះថ្នាក់ខ្លាំងណាស់។ បើអ្នកគេងមិនប្រយ័ត្នអាចសង្កត់ត្រូវកូនបានយ៉ាងងាយ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)