ស្ត្រីមានផ្ទៃពោះតែងតែពិបាកគេងលក់ស្រួលណាស់ក្នុងរយៈពេលមុនឆ្លងទន្លេចំនួនមួយខែ។ តើមានរូបមន្តអ្វីដែលអាចជួយឲ្យអ្នកម្តាយឆាប់គេងលក់ស្រួលទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- អ្នកគួរតែព្យាយាមញ៉ាំទឹកឲ្យគ្រប់មុនពិសារអាហារពេលល្ងាច ទើបអាចកាត់បន្ថយចំនួននោមច្រើនដងក្នុងពេលយប់។
- មុនពេលអ្នកចូលគេង អ្នកអាចបរិភោគនំបន្តិចបន្តួច ដើម្បីកុំឲ្យឃ្លានពេលពាក់កណ្តាលយប់ ធ្វើឲ្យគេងមិនលក់។
- ក្រោយពេលដែលញ៉ាំអាហារថ្ងៃត្រង់រួច អ្នកគួរតែកាត់បន្ថយអាហារដែលមានសារធាតុកាហ្វេអ៊ីន។
- អ្នកគួរតែតុបតែងបន្ទប់គេងរបស់អ្នកឲ្យមានផាសុខភាព ទើបអ្នកអាចគេងលក់ស្រួលបាន។
- ជាពិសេស អ្នកគួរតែហាត់ប្រាណខ្លះ ទើបអាចធ្វើឲ្យអ្នកកាន់តែឆាប់គេងលក់ស្រួល៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)