ការឈឺខ្នងគឺជារឿងញឹកញាប់មួយដែលកើតឡើងរហូតដល់ ៨០ភាគរយទៅហើយលើមនុស្សធំពេញវ័យ។ ជាធម្មតាមនុស្សយើងតែងតែគិតតែលើការឈឺខ្នងមួយមុខ ហើយក៏មិនសូវចាប់អារម្មណ៍លើការឈឺខ្នងមួយចំហៀងដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ហើយវាអាចជារឿងមួយគួរឲ្យរំខានណាស់។
បើសិនជាអ្នកមិនធ្លាប់ជួបមូលហេតុដូចជា ការដួលអ្វីទេ អ្នកក៏ប្រហែលជាមិនបាច់ត្រូវការដោះស្រាយ ឬព្យាបាលវាជាពិសេសអ្វីដែរ។ អ្វីដែលកម្រិតនោះគឺអ្នកបារម្ភច្រើនដោយសារតែការឈឺខ្នងតែមួយចំហៀង ឬចំហៀងខាងឆ្វេងទៅវិញទេ។
ការឈឺខ្នងតែមួយចំហៀងភ្លាមៗអាចកើតឡើងដោយសារហេតុផលជាច្រើន ប៉ុន្តែវាច្រើនតែទាក់ទងនឹងជាលិកាទន់ (សាច់ដុំ សរសៃចងឆ្អឹង សន្លាក់)។ សាច់ដុំនៅខ្នងរត់ឡើងលើ និងចុះក្រោមមកឆ្វេង និងស្តាំតែមិនរត់កាត់ឆ្អឹងកងខ្នងឡើយ។ ដូច្នេះបើសិនជាអ្នកមានការរលាកសាច់ដុំនៅផ្នែកខាងឆ្វេងនៃខ្នង អ្នកទំនងជានឹងឈឺចាប់តែម្តុំហ្នឹងទេ។ ជាធម្មតា តំបន់នោះអាចនឹងឈឺតឹងពេលប៉ះ និងមិនអាចធ្វើចលនាបានច្រើនឡើយដោយសារតែមិនមានផាសុកភាពក្នុងការធ្វើ។ មូលហេតុនៃការមិនមានផាសុកភាពក្នុងជាលិកាមានដូចជា៖
- គេងលក់៖ បើសិនជាអ្នកគេងនៅពេលយប់ដោយមិនធ្វើចលនាសោះ ឬមិនអាចធ្វើចលនាបានច្រើន អ្នកទំនងជារកឃើញថា សាច់ដុំតែមួយចំហៀងនៅខ្នងឡើងតឹងខ្លាំង ដែលជាហេតុនាំឲ្យឈឺចាប់។
- អង្គុយមុខកុំព្យូទ័រ៖ បើសិនជាអ្នកស្ថិតក្នុតកន្លែងធ្វើការ និងភ្លេចធ្វើចលនាចុះឡើយ អញនកទំនងជាងាមានអារម្មណ៍ឈឺចាប់មួយចំហៀងខ្នងហើយ។
- ធ្វើដំណើរ៖ ការដែលអង្គុយជាប់មួយកន្លែងរយៈពេលយូរអាចបណ្តាលឲ្យតឹងសាច់ដុំបាន។ ដូច្នេះយកល្អគួរតែឧស្សាហ៍ងើបចុះឡើងបើសិនជាអ្នកត្រូវធ្វើដំណើរតាមលាន ឬដើរចុះឡើយបើសិនជាត្រូវជិះយន្តហោះ។
ជាធម្មតា ការឈឺចាប់ទាក់ទងនឹងសាច់ដុំនឹងត្រូវស្រាកស្រាន្តវិញបើសិនជាប្រើថ្នាំបំបាត់ការឈឺចាប់ប្រភេទ Nonsteroidal Anti-inflammatory Drug (NSAID) សម្រាក និងប្រើទឹកកកស្អំ។
បើសិនជាការឈឺចាប់នោះស្ថិតក្នុងខ្នងយ៉ាងជ្រៅ ហើយអ្នកមានអាការៈផ្សេងទៀតផងនោះ វាអាចនឹងទាក់ទងនឹងសរីរាង្គខាងក្នុងខ្លួនហើយ។ ចូរទៅជួបគ្រូពេទ្យដោយបើសិនជាអ្នកមានអាការៈនៃការបង្ករោគ ឬរលាកដូចខាងក្រោមនេះ៖
- ពោះវៀន៖ ការរលាកពោះវៀនធំប្រហែលជាប៉ះពាល់តែខ្នងមួយចំហៀងខាងក្រោមទេ តែអ្នកក៏ប្រហែលជាជួបបញ្ហារមួលក្នុងពោះ បញ្ហានៃការរំលាយអាហារ និងទម្ងន់ប្រែប្រួល
- តម្រងនោម៖ ការបង្ករោគ ឬគ្រួសក្នុងតម្រងនោមក៏ប្រហែលជាធ្វើឲ្យមានការឈឺចាប់មួយចំហៀងខ្នងដែលស្ថិតនៅចន្លោះបាតឆ្អឹងជំនី និងសន្លាក់ត្រគាក។ អ្នកក៏អាចនឹងមានអាការៈផ្សេងៗទៀតដូចជា ឈាមក្នុងទឹកនោម ឈឺចាប់ពេលនោម ឬក្តៅខ្លួន។
- ស្បូន៖ ការឈឺចាប់នៅខ្នងខាងក្រោមនិងស្តាំប្រហែលជាកើតឡើងដោយសារតែដុំគីសក្នុងស្បូនឬ Endometriosis។ ជាមួយនឹងការឈឺចាប់បែបនេះ អ្នកទំនងជានឹងមានអាការៈមករដូវមិនទៀង នោមញឹក និងឈឺចាប់ពេលរួមភេទ។
បើសិនជាអ្នកមានបញ្ហានៃការឈឺចាប់នៅខ្នងខាងឆ្វេង ឬស្តាំ ដែលចាប់ផ្តើមដោយគ្មានមូលហេតុ នោះវាច្រើនតែស្រួលបួលវិញដោយខ្លួនឯង ឬការព្យាបាលតិចតួច។ យ៉ាងណាមិញ ៥០ភាគរយនឹងស្រួលបួលវិញក្នុងរយៈពេល ២សប្តាហ៍ និង ៧៥ភាគរយស្រួលបួលវិញក្នុងរយៈពេល ៦ ទៅ៨សប្តាហ៍។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ករណីដែលអ្នកមានការឈឺចាប់ជាប់ខ្លាំងចាប់ពី ១០ថ្ងៃឡើងទៅ ហើយការប្រើថ្នាំដោយខ្លួនឯងមិនបានជួយអ្វីសោះនោះ វាគួរតែជាពេលវេលាដែលត្រូវទៅជួបពេទ្យហើយ៕