ជាតិជាឪពុកម្តាយគឺតែងតែថ្នាក់ថ្នមកូនរបស់ខ្លួនជានិច្ច ទោះបីជាពួកគេត្រូវអត់ងងុយក៏ដោយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ទារកទើបនឹងកើតមិនត្រឹមតែប្រឈមខ្ពស់នឹងជំងឺនិងការបង្ករោគដោយសារតែប្រព័ន្ធភាពស៊ាំនៅខ្សោយតែប៉ុណ្ណោះទេ តែពួកគេក៏ងាយនឹងត្រូវការពេលកាន់តែយូរក្នុងការជាពីការបង្ករោគផងដែរ។
យោងទៅតាមការសិក្សាថ្មីបានឲ្យដឹងថា ក្រែមផ្តល់សំណើមប្រចាំថ្ងៃប្រហែលជាមិនអាចបង្ការការកើតជំងឺតាអកលើស្បែកទារកទើបនឹងកើតឡើយ។ ជំងឺតាអកគឺជាជំងឺញឹកញាប់មួយដែលកើតឡើងលើទារកម្នាក់ក្នុងចំណោមទារក៥នាក់ទូទាំងពិភពលោក។ ខណៈពេលដែលឪពុកម្តាយភាគច្រើនប្រើប្រាស់ក្រែមផ្តល់សំណើមដើម្បីរក្សាសុវត្ថិភាពស្បែករបស់កូន តែវាប្រហែលជាមិនគ្រប់គ្រាន់ទេ។
អ្នកស្រាវជ្រាវបានពិនិត្យទៅលើទារកទើបនឹងកើតចំនួន ១៣៩៤នាក់ដែលកើតក្នុងគ្រយសារមានជំងឺតាអក ហឺត ឬអាឡែហ្ស៊ី។ ទារកត្រូវបានបែងចែកជាពីរក្រុម ដោយមួយក្រុមត្រូវលាបក្រែមផ្តល់សំណើមលើស្បែគ និងមួយក្រុមទៀតមិនលាបទេ។ វាត្រូវបានគេរកឃើញថា ការប្រើប្រាស់ក្រែមផ្តល់សំណើមដល់ស្បែកជាប្រចាំក្នុងរយៈពេលមួយឆ្នាំដំបូងនៃជីវិតមិនអាចបង្ការក្មេងពីជំងឺតាអកបានឡើយ។ តាមពិតទៅ ការប្រើប្រាស់ក្រែមបែបនេះអាចប្រឈមកាន់តែខ្ពស់នឹងអាឡែហ្ស៊ីអាហារទៅវិញទេ។
ដូច្នេះបើសិនជាក្រែមផ្តល់សំណើមមិនផ្តល់ប្រយោជន៍អ្វីទេ តែធ្វើម៉េចទើបទារកអាចបង្ការពីជំងឺតាអកបានទៅ? ខាងក្រោមនេះគឺជាវិធីការពារមួួយចំនួនដែលអ្នកអាចធ្វើបាន៖
- ចូរស្លៀកពាក់ឲ្យកូននូវសម្លៀកបំពាក់ដែលធ្វើពីសរសៃអំបោះល្អដើម្បីការពារស្បែកពីការកកិត ឬរមាស់
- ចូរចៀសការប៉ះពាល់ស្បែកកូនជាមួយនឹងផលិតផលគីមី
- បើសិនជាអ្នករស់នៅតំបន់ដែលត្រជាក់ ចូរធ្វើយ៉ាងណាកុំឲ្យផ្ទះអ្នកប៉ះពាល់នឹងសីតុណ្ហភាពខ្ពស់ពេកគ្រប់ពេល(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរចៀសវាងការងូតទឹកក្តៅខ្លាំងឲ្យកូន ព្រោះទឹកក្តៅអាចលាងសម្អាតជាតិសំណើមធម្មជាតិចេញពីស្បែកកូនបាន។ ចូរងូតទឹកឲ្យកូនកុំឲ្យយូរពេក៕