ធ្លាប់សម្គាល់ឃើញទេថាទ្វាបន្ទប់ទឹកសាធារណៈភាគច្រើន គឺមិនជិតដល់ឥដ្ឋឡើយ! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ហេតុអ្វីទៅ? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុមួយចំនួនដែលទ្វាបន្ទប់ទឹកសាធារណៈភាគច្រើនមិនជិតដលឥដ្ឋ ៖
១. ដើម្បីអាចមើលឃើញថាតើនរណាម្នាក់ត្រូវការជំនួយផ្នែកវេជ្ជសាស្ត្រអត់?
២. ដើម្បីអាចដឹងថាបន្ទប់ទឹកនេះទំនេរ ឬអត់?
៣. ដើម្បីទប់ស្កាត់និងកម្ចាត់ក្លិនអាក្រក់ចេញពីខាងក្នុង។
៤. ទ្វាពេញ ឬវែងដល់ឥដ្ឋមានតម្លៃថ្លៃជាង។
៥. ទ្វាមិនវែងជិតដល់ឥដ្ឋអាចបញ្ឈប់ទម្លាប់អាក្រក់ ឬឥរិយាបថមិនល្អ របស់មនុស្សមួយចំនួន ដូចជាការគូសវាសលើទ្វានិងជញ្ជាំងបន្ទប់ទឹកជាដើម។ ពិតណាស់ពួកគេមិនចេះតែហ៊ានធ្វើឡើយដោយខ្លាចអ្នកដទៃដឹង។
៦. ងាយស្រួលលូនចេញនៅពេលជាប់គន្លឹះទ្វា។
៧. ងាយនឹងសុំនរណាម្នាក់ឱ្យជួយហុចក្រដាសជូតនៅពេលក្នុងបន្ទប់អ្នកគ្មាន។
៨. មនុស្សនឹងឆាប់ចេញពីបន្ទប់ទឹក! ហើយអ្នកដទៃទៀតនឹងមិនចាំបាច់ត្រូវឈរចាំយូរ។
៩. វាជួយឱ្យអ្នកសម្អាតបន្ទប់ទឹកកាន់តែងាយស្រួលក្នុងការជូតសម្អាតឥដ្ឋ។
១០. ក្នុងករណីបែកបំពង់ទឹក ទ្វាបន្ទប់ទឹកមិនជិត ឬវែងដល់ឥដ្ឋអាចជួយឱ្យទឹកហូរចេញទៅក្រៅដែលមិនបង្កការស្ទះក្នុងបន្ទប់៕