ថ្វីបើការផ្ទុះវីរុសកូរ៉ូណាបានសាយភាយទូទាំងពិភពលោក ហើយក៏ក្លាយទៅជាវិបត្តិសុខភាពពិភពលោក ដោយសារតែចម្លងលើមនុស្សប្រុសស្រីមិនស្មើគ្នាក៏ដោយ តែអត្រានៃការស្លាប់លើបុរសគឺខ្ពស់ជាងទៅវិញ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យោងទៅតាម Chinese Center for Disease Control and Prevention បានឲ្យដឹងថា អត្រាអ្នកស្លាប់លើបុរសគឺមាន ២.៨ភាគរយ និងស្រ្តី ១.៧ភាគរយ។ ទិន្នន័យនេះគឺធម្មតាទេ។ យ៉ាងណាមិញសម្រាប់ការផ្ទុះរបស់ជំងឺសា SARS និងជំងឺផ្លូវដង្ហើមមជ្ឈឹមបូព៌ា ក៏មានអត្រានៃបុរសស្លាប់ច្រើនជាងស្រ្តីដែរ។ ដូច្នេះហេតុអ្វីបានជាចំនួនអ្នកស្លាប់ដោយសារតែវីរុស កូរ៉ូណា កើតឡើងលើបុរសច្រើនបែបនេះ? ខាងក្រោមនេះគឺជាហេតុផលខ្លះៗដែលណែនាំដោយអ្នកជំនាញ៖
បុរសចូលចិត្តជក់បារី
ចំនួនបុរសដែលជក់បារីគឺច្រើនជាងស្រ្តីខ្លាំង។ រឿងនេះគឺជាការពិតជាពិសេសសម្រាប់ប្រទេសចិនតែម្តង។ ហេតុដូច្នេះហើយវាក៏ធ្វើឲ្យបុរសដែលឆ្លងវីរុសនេះរួច ជាពិសេសអ្នកជក់បារីប្រឈមនឹងការស្លាប់ច្រើនជាងស្រ្តីដែលមិនជក់បារី។
ស្រ្តីមានប្រព័ន្ធភាពស៊ាំខ្លាំងជាង
ការសិក្សាបានត្រឡប់ទៅមើលរយៈពេលច្រើនឆ្នាំមុនបានរកឃើញថា ស្រ្តីគឺមានការឆ្លើយតបប្រព័ន្ធភាពស៊ាំខ្លាំងនៅពេលដែលស្ថិតក្នុងដំណាក់កាលប្រឈមនឹងការបង្ករោគ ហើយរឿងនេះក៏ល្អជាងបុរសដែរ។ នេះដោយសារតែអ័រម៉ូនភេទដូចជា Estrogen ហើយវាក៏មានទៅលើស្រ្តីដល់តែពីរក្រូម៉ូសូមតែម្តង នោះគឺក្រូម៉ូសូម X។ កាលណាប្រព័ន្ធភាពស៊ាំខ្លាំង វាអាចនឹងធ្វើការបានយ៉ាងល្អក្នុងការទប់ស្កាត់ការបង្ករោគ។
បុរសកាន់តែច្រើនមានជំងឺទឹកនោមផ្អែម និងលើសសម្ពាធឈាម
ការសិក្សាបានបង្ហាញថា មានបុរសច្រើនជាងស្រ្តីកំពុងតែមានជំងឺទឹកនោមផ្អែម និងលើសសម្ពាធឈាមក្នុងប្រទេសចិន។ វត្តមានរបស់ជំងឺទាក់ទងនឹងរបៀបរស់នៅមួយនេះនឹងធ្វើឲ្យអ្នកជំងឺពិបាកយកឈ្នះការបង្ករោគរបស់វីរុសកូរ៉ូណាណាស់។
ស្រ្តីស្វែងរកជំនួយលឿនជាង
និយាយទៅស្រ្តីស្ទើរតែទាំងអស់ហើយតែងតែបង្ហាញខ្លួនក្នុងមន្ទីរពេទ្យបើសិនជាពួកគេមានអាការៈផ្តាសាយ។ ប៉ុន្តែបុរសវិញច្រើនតែពន្យាពេលរហូតដល់អាការៈទៅជាធ្ងន់ធ្ងរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ដូច្នេះរឿងនេះក៏ធ្វើឲ្យបុរសងាយនឹងឆាប់ស្លាប់ជាងស្រ្តីដែរ៕