ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ឆ្នាំកុរ
ឆ្នាំកុរ ចាប់ពីចុងខែ២ទៅ នឹងមានមនុស្សជួយច្រើន ថែមទាំងអាចប្រមូលបានផលធំ។ ជាពិសេស អ្នកនឹងអាចទទួលបានគម្រោងការធំមួយ ដោយធ្វើឲ្យអ្នកប្រមូលបានលុយដែលអ្នកមិនធ្លាប់មានពីមុនមក។
ឆ្នាំជូត
ចាប់ពីចុងខែ២ទៅ អ្នកនឹងអាចទទួលបានជោគជ័យគ្រប់រឿង។ ជាពិសេស ការបណ្តាក់ទុនរបស់អ្នកក៏មានផលធំចូលមកដែរ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកដែលជាបុគ្គលិកក្រុមហ៊ុន នឹងអាចទទួលបានប្រាក់ខែដែលខ្ពស់។
ឆ្នាំឆ្លូវ
ឆ្នាំឆ្លូវ ចាប់ពីចុងខែ២ទៅ នឹងមានលាភល្អចូលមករាល់ថ្ងៃ ដោយធ្វើឲ្យក្រដាសប្រាក់អ្នករាប់មិនអស់នោះទេ។ ជាពិសេស សូម្បីតែអ្នកលេងបៀរលេងៗសោះ ក៏អាចឈ្នះបានលុយផងដែរ។ ដូចនេះ គណនីធនាគារអ្នកនឹងអាចកើនឡើងខ្លាំង៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)