ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ឆ្នាំជូត
បុគ្គលដែលកើតក្នុងឆ្នាំជូត ពួកគេបំពេញការងារគឺចង់បានតែលទ្ធផលដែលល្អឥតខ្ចោះនោះទេ។ មុនអាយុ៤០ឆ្នាំ ចរិតរបស់គេអាចនឹងរាងឆេវឆាវបន្តិច ប៉ុន្តែក្រោយអាយុ៤០ឆ្នាំ ចរិតរបស់គេនឹងល្អវិញ។ ជាហេតុដែលធ្វើឲ្យមានទ្រព្យច្រើនអាចចូលមករកអ្នកបាន។
ឆ្នាំម្សាញ់
អ្នកដែលកើតក្នុងឆ្នាំម្សាញ់នេះ មិនថាលំបាកបែបណាទេ សុទ្ធតែមានអ្នកជួយជានិច្ច។ ជាពិសេស ក្នុងជីវិតរបស់គេ មានលាភច្រើនកំពុងតែរងចាំ។ ដូចនេះ អ្នកនឹងមិនខ្វះលុយសម្រាប់ចាយឡើយ ព្រោះអ្នកមានទ្រព្យអាចនឹងចូលច្រើនក្នុងថ្ងៃណាមួយ។
ឆ្នាំច
មនុស្សដែលកើតក្នុងឆ្នាំច ទោះជាជួបនឹងការលំបាកបែបណា ក៏មិនត្អូញត្អែរដែរ ដោយតែងតែខំប្រឹងដើរទៅមុខជានិច្ច។ ជាហេតុដែលធ្វើឲ្យទេវតាទ្រព្យស្រឡាញ់ ហើយបញ្ជូនទ្រព្យឲ្យគេច្រើនក្នុងថ្ងៃអនាគត៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)