គ្មានអ្វីដែលរំខានដល់ជីវិត និងភាពសប្បាយនៃការធ្វើដំណើរតាមផ្លូវរបស់អ្នកជាងការពុលឡាន ឬយន្តហោះឡើយ។ យ៉ាងណាមិញ ខាងក្រោមនេះគឺជាការណែនាំខ្លះៗពីរបៀបដែលអ្នកអាចបង្ការការពុលដោយការធ្វើចលនា ខណៈពេលកំពុងតែជិះឡានបាន៖
- ចូរអង្គុយនៅកៅអីមុខចៀសជាងការអង្គុយកៅអីក្រោយ
- ចូរមើលទៅផ្លូវឲ្យត្រង់ និងកុំអានសៀវភៅ ឬមើលទូរស័ព្ទ
- ចូរកើយក្បាលទៅលើអ្វីដែលរឹង ដូច្នេះក្បាលនឹងមិនធ្វើចលនាអ្វីបានឡើយ
- ចូរបាញ់ខ្យល់ម៉ាស៊ីត្រជាក់ឲ្យចំមុខ
- ចូរចៀសវាងការជក់បារី៕