ការញ៉ាំអាហារពេលព្រឹកច្រើនៗចៀសជាងការញ៉ាំអាហារពេលយប់ច្រើនៗប្រហែលជាបង្ការភាពធាត់ជ្រុល និងការលើសជាតិស្ករក្នុងឈាមបាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)នេះគឺជាការដកស្រង់មួយចេញពីការសិក្សាថ្មីដែលបានចុះផ្សាយក្នុងសារព័ត៌មាន The Journal of Clinical Endocrinology & Metabolism ដែលធ្វើឡើងដោយអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ University of Lubeck ក្នុងប្រទេសអាឡឺម៉ង ដោយគេរកឃើញថា រាងកាយនឹងរំលាយអាហារបានល្អនៅពេលញ៉ាំអាហារពេលព្រឹក។
រាងកាយមនុស្សយើងនឹងប្រើប្រាស់ថាមពលនៅពេលរំលាយអាហារដើម្បីបឺតស្រូបចូលចរន្តឈាម កិនអាហារ ដឹកជញ្ជូន និងរក្សាទុកជីវជាតិ។ ដំណើរការណ៍នេះត្រូវបានគេស្គាល់ថា Diet-induced Thermogenesis (DIT) ដែលជាការវាស់ស្ទុងមួយទៅលើរបៀបដែលរំលាយអាហារដែលរាងកាយកំពុងតែធ្វើ និងអាចមានភាពខុសគ្នាទៅតាមពេលវេលាញ៉ាំអាហារ។
ជាលទ្ធផលបានបង្ហាញថា អាហារមួយពេលដែលបានញ៉ាំនៅពេលព្រឹកដោយមិនខ្វល់ថាមានកាឡូរីប៉ុន្មាននោះ បង្កើតបាននូវ DIT ខ្ពស់រហូតពីរដងដូចគ្នានឹងអាហារតែមួយដែលបានញ៉ាំនៅពេលយប់។ ការរកឃើញនេះមានភាពចាប់អារម្មណ៍ខ្លាំងទៅលើមនុស្សដែលឲ្យតម្លៃទៅលើការញ៉ាំអាហារពេលព្រឹកគ្រប់គ្រាន់។ អ្នកស្រាវជ្រាវបានធ្វើករសិក្សាចំនួនពីរជុំខុសគ្នា ដោយជុំទីមួយតម្រូវឲ្យបុរស ១៦ននាក់ញ៉ាំអាហារពេលព្រឹកមានកាឡូរីទាប និងអាហារពេលយប់មានកាឡូរីខ្ពស់ ហើយជុំទីពីរធ្វើបញ្ច្រាស់វិញ។ ជាលទ្ធផលបានបង្ហាញថា ការញ៉ាំអាហារពេលព្រឹកមានកាឡូរីទាបនឹងនៅតែធ្វើឲ្យឃ្លានកាន់តែខ្លាំង ជាពិសេសឃ្លានរបស់ផ្អែមៗតែម្តង។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ដូច្នេះអ្នកជំងឺដែលធាត់ជ្រុល ព្រមទាំងអ្នកដែឡមានសុខភាពល្អគួរតែញ៉ាំអាហារពេលព្រឹកច្រើនៗ ចៀសជាងញ៉ាំអាហារពេលយប់ច្រើនៗដើម្បីសម្រកទម្ងន់ និងបង្ការជំងឺ Metabolic៕