វីតាមីនទាំងអស់ គឺសុទ្ធតែចាំបាច់សម្រាប់រក្សាសុខភាពរាងកាយល្អប្រសើរ ក៏ដូចជាដើម្បីដំណើរការមុខងារបានត្រឹមត្រូវ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ក្រៅពីសំខាន់ចំពោះសុខភាពភ្នែកហើយនោះវីតាមីន A ក៏ចាំបាច់សម្រាប់ប្រព័ន្ធបន្តពូជនិងសុខភាពស្បែកផងដែរ។ ថាតើកង្វះវីតាមីន A ក្នុងរាងកាយនឹងបង្ហាញអាការៈអ្វីខ្លះ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាការៈដែលអាចលេចឡើងនៅពេលខ្វះវីតាមីន A ៖
១. ស្បែកស្ងួត
វីតាមីន A គឺជាវីតាមីនដ៏សំខាន់បំផុតមួយដែលរាងកាយត្រូវការដើម្បីជួសជុលជាលិកាស្បែកល្អប្រសើរឡើងវិញនិងរក្សាសំណើម។ រោគសញ្ញាទូទៅបំផុតមួយនៃកង្វះវីតាមីន A គឺជំងឺសើស្បែក eczema ឬជំងឺស្បែកតាអកដែលកើតឡើងនៅពេលស្បែកប្រែជាស្ងួតខ្លាំង។ ស្បែកប្រែជារោលក្រអមនិងរមាស់ទ្រាំមិនបានផងដែរ។
២. ពិបាកមើលខ្លាំងនៅពេលយប់
មួយក្នុងចំណោមអាការៈផ្សេងទៀតដែលងាយនឹងលេចឡើងនៅពេលរាងកាយខ្វះវីតាមីន A គឺបញ្ហាភ្នែកដែលពិបាកមើលឃើញខ្លាំងពេលយប់ ឬក្នុងទីងងឹត។
៣. រោគមុន
នេះក៏ព្រោះតែកង្វះវីតាមីន A បណ្ដាលឱ្យស្បែកស្ងួត ហើយមិនត្រឹមតែរោគមុនមិនត្រឹមតែកើតឡើងតែលើស្បែកខ្លាញ់ប៉ុណ្ណោះទេ ប៉ុន្តែស្បែកមុខស្ងួតខ្លាំងក៏ងាយនឹងកើតមុនដូចគ្នា។
៤. បញ្ហាពាក់ព័ន្ធនឹងប្រព័ន្ធបន្តពូជ
ប្រសិនបើអ្នកកំពុងជួបប្រទះបញ្ហាពាក់ព័ន្ធនឹងប្រព័ន្ធបន្តពូជនោះកង្វះវីតាមីន A អាចជាមូលហេតុចម្បងមួយហើយ។ ប្រព័ន្ធបន្តពូជទាំងបុរសនិងស្ត្រីប្រាកដជាដំណើរការបានយ៉ាងប្រសិនបើទទួលបានវីតាមីន A គ្រប់គ្រាន់។ ការទទួលទានអាហារមានផ្ទុកសម្បូរទៅដោយវីតាមីន A អាចជួយបង្កើនភាពមានកូនបានគួរឱ្យកត់សម្គាល់។ ស្ត្រីមានផ្ទៃពោះក៏គួររួមបញ្ចូលអាហារសម្បូរវីតាមីន A ក្នុងរបបអាហារប្រចាំថ្ងៃផងដែរ ខណៈដែលហានិភ័យនៃបញ្ហារលូតកូនផ្សារភ្ជាប់នឹងកង្វះវីតាមីន A។
៥. របួសយូរជាសះស្បើយ
របួសឆាប់ជាសះស្បើយក្នុងរយៈពេលខ្លី គឺផ្សារភ្ជាប់នឹងបរិមាណនៃកូឡាជែន។ ហើយវីតាមីន A គឺចាំបាច់ណាស់ក្នុងការផលិតកូឡាជែន។ ដូច្នេះប្រសិនបើអ្នកសម្គាល់ឃើញថាស្នាមរបួសលើស្បែកមិនងាយនឹងជា អ្នកគួរព្យាយាមទទួលទានអាហារមានផ្ទុកសម្បូរទៅដោយវីតាមីន A បន្ថែម។
៦. ការលូតលាស់យឺត
មួយក្នុងចំណោមរោគសញ្ញាផ្សេងទៀតដែលអ្នកគួរចាប់អារម្មណ៍ពាក់ព័ន្ធនឹងកង្វះវីតាមីន A ចំពោះទារកនិងកុមារ គឺការលូតលាស់របស់ពួកគេមានសភាពយឺតខុសធម្មតា។ វាជាការចាំបាច់ក្នុងការទទួលទានវីតាមីន A ចាប់ពីខែទី ៣ នៃការមានផ្ទៃពោះនិងផ្ដល់ឱ្យកុមារក្នុងកំឡុងឆ្នាំដំបូងនៃជីវិតរបស់ពួកគេ។ វីតាមីន A សំខាន់ណាស់ចំពោះសុខភាពភ្នែកនិងប្រព័ន្ធភាពស៊ាំ ក៏ដូចជាការលូតលាស់រាងកាយកុមារ។
៧. ស្ងួតភ្នែក
មួយក្នុងចំណោមរោគសញ្ញាដ៏សំខាន់បំផុតនៃកង្វះវីតាមីន A គឺអសមត្ថភាពក្នុងការផលិតទឹកភ្នែកនិងការរក្សាសំណើមគ្រាប់ភ្នែក។ ប្រសិនបើអាការៈនេះបន្តនៅតែកើតមានមិនបាត់សោះវាអាចបណ្ដាលឱ្យបញ្ហាខ្សោយភ្នែកនិងបាត់បង់ការមើលឃើញលេចឡើង៕