សុភាសិតចាស់មួយនិយយាថា កាលណាញ៉ាំអ៊ីអ្នកនឹងទៅជាអ៊ីចឹងដូចគ្នា តែវាគឺជាការពិតមែនតើស។ ខាងក្រោមនេះ ខ្ញុំសូមណែនាំនូវការទទួលទានអាហារល្អៗ ដែលអ្នកគួរតែបញ្ចូលទៅក្នុងរបបអាហារប្រចាំថ្ងៃ បើសិនជាចង់បានសុខភាពកាន់តែល្អថែមទៀត៖
- កុំផ្តោតែទៅលើអាហារមួយមុខដែលអ្នកត្រូវចៀសវាង តែត្រូវចៀសវាងច្រើនទៀតដូចជា អាហារសម្បូរជាតិផ្អែម ឬខ្លាញ់
- ចូរញ៉ាំបន្លែ ផ្លែឈើ សណ្តែក គ្រាប់ធញ្ញជាតិ អាហារសមុទ្រ និងអាហារធ្វើពីទឹកដោះគោមានជាតិខ្លាញ់ទាប ឲ្យបានច្រើន។ ចូរបន្ថយការញ៉ាំគ្រាប់ធញ្ញជាតិកៃឆ្នៃ បង្អែម ភេសជ្ជៈមានជាតិផ្អែម សាច់កៃឆ្នៃ និងសាច់ក្រហមវិញ។
- ក្នុងចានបាយដែលញ៉ាំ គួរតែចែកជាបួនភាគ ដោយមួយភាគគឺត្រូវមាន គ្រាប់ធញ្ញជាតិ មួយភាគទៀតមានសាច់គ្មានខ្លាញ់ និងសល់ប៉ុន្មានជាបន្លែ និងផ្លែឈើ។
- ចូរប្រាកដថា អ្នកកំពុងតែញ៉ាំអាហារដែលសមស្របរាងកាយហើយ។ ចូរជ្រើសរើសការទទួលខ្លាញ់ប្រភេទ Unsaturated Fat ដែលផ្តល់សុខភាពកាន់តែល្អជាងមុន។
- កាត់បន្ថយការបន្ថែមជាតិផ្អែម ជាពិសេសក្នុងបង្ងែម កាហ្វេ តែ ឬយ៉ាអួរ៕