ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបស់៤ដែលអ្នកគួរតែមាន ទើបអ្នកអាចមានលុយធំចូលមកបាន។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ក្នុងផ្ទះរបស់អ្នក អ្នកគួរតែមានចិត្តដែលទូលាយមួយ ព្រោះនៅពេលលដែលចិត្តអ្នកទូលាយ ជម្លោះក្នុងគ្រួសារនឹងមិនសូវមាននោះទេ។ ជាហេតុដែលធ្វើឲ្យទ្រព្យអាចចូលមករកអ្នកបាន។ ផ្ទុយទៅវិញ បើក្នុងផ្ទះ តែងកើតមានជម្លោះច្រើន នោះទ្រព្យនឹងរត់អស់ជាមិនខានឡើយ។
- ក្នុងផ្ទះ សមាជិកគ្រប់គ្នា គួរតែមានការសន្សំសំចៃ ព្រោះការចេះសន្សំនេះ អាចជួយអ្នកឲ្យមានទាំងអស់គ្នា ដោយទ្រព្យអាចសល់ច្រើន។ ផ្ទុយទៅវិញ បើអ្នកប្រើអ្វីមិនចេះសន្សំ ដោយប្រើដោយខ្ជះខ្ជាយ នោះលុយអ្នកមានតែចេញនោះទេ មិនចូលមកឡើយ។
- អ្នកគួរតែមានចិត្តកត្តញ្ញូចំពោះមាតាបិតា និងចាស់ទុំទាំងឡាយដែលរស់នៅក្នុងផ្ទះ ព្រោះនៅពេលដែលអ្នករក្សាបានចិត្តមួយនេះ អ្នកនឹងអាចចម្រើនខ្លាំង ដោយអាចមានលុយច្រើនរត់មករកអ្នកបាន។
- នៅក្នុងផ្ទះ អ្នកគួរតែរក្សាទំនាក់ទំនងល្អជាមួយបងប្អូន មិនគួរតែងតែឈ្លោះគ្នានោះទេ ព្រោះពេលដែលទំនាក់ទំនងអ្នកល្អ នោះមិនថាមានបញ្ហាអ្វីទេ ពួកគេនឹងអាចជួយអ្នកបាន។ ដូចនេះ អ្នកនឹងអាចជោគជ័យបានគ្រប់រឿង ហើយលុយក៏អាចចូលតាមនោះដែរ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)