ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីទង្វើដែលអាចបំផ្លាញសុខភាពថ្លើមរបស់អ្នកបាន។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ការតែងចូលគេងយប់ជ្រៅ មិនខ្វល់ពីម៉ោងគេង នឹងធ្វើឲ្យថ្លើមអ្នកងាយរបួសខ្លាំងណាស់។ ដូចនេះ មុនម៉ោង១១យប់ អ្នកគួរតែគេង មិនគួរឲ្យហួសម៉ោង១១នោះឡើយ ទើបអាចការពារថ្លើមអ្នកបាន។
- នៅពេលដែលអ្នកតែងតែខឹង និងប្រកាន់ចរិតឆេវឆាវ នោះថ្លើមអ្នកនឹងត្រូវបានបំផ្លាញភ្លាម។ ដូចនេះ ប្រសិនជាអ្នកមានអារម្មណ៍ថាហត់ហើយ អ្នកគួរតែសម្រាក មិនគួរបន្តបំពេញការងារទេ ទើបមិនធ្វើឲ្យអ្នកតែងច្រឡោតខឹង។
- អ្នកមិនគួរសម្លឹងមើលអ្វីយូរៗនោះទេ ដូចជាកុំព្យូទ័រ ទូរស័ព្ទ ឬឯកសារជាដើម ព្រោះពេលដែលអ្នកសម្លឹងមើលអ្វីដែលយូរ នឹងធ្វើឲ្យថ្លើមអ្នកឆាប់ខូចដូចគ្នា។ ដូចនេះ អ្នកគួរតែរកពេលសម្រាកខ្លះ ទើបមិនប្រើភ្នែកលើសកំណត់។
- នៅពេលដែលអ្នកអង្គុយយូរពេក នឹងធ្វើឲ្យប៉ះពាល់ដល់ថ្លើមអ្នកភ្លាម ធ្វើឲ្យថ្លើមអ្នកមិនមានសុខភាពល្អនោះទេ។ ដូចនេះ អ្នកគួរតែងើបឡើងមកដើរ និងធ្វើចលនាខ្លះ ទើបអាចការពារថ្លើមអ្នកមិនឲ្យកើតមានបញ្ហា៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)