ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការការពារខ្លួនកូនមិនឲ្យឆ្លងវីរុសថ្មី។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- មុនពេលដែលកូនទៅសាលា អ្នកគួរតែរៀបចំក្រដាសជូតមាត់ និងទឹកលាងដៃដាក់ក្នុងកាតាបរបស់កូន។ មិនត្រឹមតែប៉ុណ្ណោះ អ្នកក៏គួរតែវាស់កម្តៅឲ្យកូនផងដែរ។ ប្រសិនជាកូនកើតមានអាការៈក្តៅខ្លួន អ្នកមិនគួរឲ្យកូនទៅរៀននោះទេ។
- បន្ទាប់មក អ្នកគួរតែប្រាប់កូនថា នៅពេលដែលគេចង់កណ្តាស់ ត្រូវតែយកក្រដាសជូតមាត់នោះមកទប់មាត់ ទើបអាចកណ្តាស់បាន មិនគួរកណ្តាស់ផ្តេសផ្តាសឡើយ ព្រោះអាចឆ្លងដល់មិត្តរួមថ្នាក់។
- បន្ទាប់មកទៀត អ្នកត្រូវតែផ្តាំកូនថា ក្រោយពេលដែលគេកណ្តាស់រួច និងចូលបន្ទប់ទឹករួច ត្រូវតែលាងដៃឲ្យបានស្អាត។ ជាពិសេស មុនញ៉ាំអ្វីក៏ត្រូវតែលាងដៃដែរ ទើបមេរោគមិនរត់ចូលក្នុងខ្លួន។
- ក្រោយពេលដែលកូនត្រឡប់មកផ្ទះវិញ អ្នកគួរតែផ្លាស់ប្តូរសម្លៀកបំពាក់ឲ្យកូន ហើយឲ្យកូនទៅលាងដៃជាមួយសាប៊ូឲ្យបានស្អាត ដោយលាងចំនួន២០វិនាទី ទើបអាចកំចាត់មេរោគឲ្យងាប់អស់។ ដូចនេះ អ្នកគួរតែធ្វើបែបនេះ ដើម្បីឲ្យកូនអាចចៀសផុតពីការឆ្លងវីរុសថ្មីដ៏កាចសាហាវនេះ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)