ខណៈពេលដែលវាគួរតែត្រូវការពេលវេលាយូរក្នុងការហាត់ប្រាណក្នុងក្លិប តែវាក៏ងាយស្រួលទៅទៀត ដែលអ្នកគ្រាន់តែឈ្លៀតពេលពីរបីនាទីហាត់ប្រាណក៏បានដែរ។ រឿងនេះអាចធ្វើបានលើករណីដែលអ្នកមិនសូវមានពេលវេលាច្រើន។ អ្នកអាចធ្វើបែបនេះបានតាមរយៈ៖
- ដើរតិចតួចទៅមកៗ នៅពេលដែលអ្នកត្រឡប់ពីធ្វើការវិញ ឬចតឡានឲ្យឆ្ងាយពីកន្លែងធ្វើការដើម្បីអ្នកអាចមានពេលដើរទៅយកឡានវិញ។ ចូរប្រើវិធីឡើងជណ្តើរកាំចៀសជាងជណ្តើរយន្ត។
- ដល់ពេលទៅទិញឥវ៉ាន់ ចូរចំណាយពេលដើរ ១០នាទី ជាប់តែម្តងទៅ។
- បោសសម្អាតផ្ទះ ឬកន្លែងធ្វើការឲ្យបានស្អាតល្អផង។
- ចូរហាត់ប្រាណមុនពេលទៅធ្វើការ ឬធ្វើការរួច។ ឬហាត់ប្រាណក្នុងពេលសម្រាកញ៉ាំកាហ្វេថ្ងៃត្រង់ក៏បានដែរ។ បើសិនជាអាច គួរតែណែនាំឲ្យអ្នកធ្វើការជាមួយគ្នាចូលរួមដើរទាំងអស់គ្នាក៏បានដែរ៕