ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីការពារខ្លួននៅពេលដែលទៅដើរផ្សារ។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

  1. នៅពេលដែលអ្នកទៅដើរផ្សារម្តងៗ ម៉ាស់ អ្នកគួរតែពាក់ ព្រោះក្នុងផ្សារមានមនុស្សច្រើនណាស់ ហើយមេរោគក៏អាចហោះពេញនឹងដែរ។ ដូចនេះ អ្នកគួរតែពាក់ម៉ាស់ឲ្យជាប់ មិនគួរដោះម៉ាស់នោះចេញឡើយ ទើបអាចការពារមេរោគបានយ៉ាងល្អមិនឲ្យឆ្លងចូលរាងកាយអ្នក។
  2. ក្រៅពីពាក់ម៉ាស់ អ្នកគួរតែប្រយ័ត្នពីអនាម័យឲ្យបានខ្ពស់ ដោយអ្នកមិនគួរប៉ះពាល់របស់សាធារណៈផ្តេសផ្តាសឡើយ។ ក្រោយពេលដែលអ្នកមិនប្រយ័ត្ន ហើយប៉ះត្រូវ អ្នកគួរតែលាងដៃជាមួយទឹកលាងដៃ ឬអាល់កុល។ ជាពិសេស ក្នុងចន្លោះពេលដែលអ្នកនៅក្រៅ អ្នកមិនគួរយកដៃរបស់អ្នកទៅប៉ះម៉ាស់ និងភ្នែកនោះឡើយ។
  3. មិនថាអ្នកនិយាយជាមួយនរណាទេ អ្នកមិនគួរឈរជិតគេពេកឡើយ ព្រោះបើអ្នកហ៊ានតែឈរជិតពេក អ្នកនឹងងាយឆ្លងវីរុសថ្មីខ្លាំងណាស់។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់។
  4. ក្រោយពេលដែលអ្នកត្រឡប់មកដល់ផ្ទះវិញ អ្នកត្រូវតែដោះម៉ាស់បោះចោលភ្លាម ហើយលាងដៃរបស់អ្នកឲ្យបានស្អាត និងប្តូរខោអាវចេញភ្លាម ទើបអាចប៉ះពាល់របស់ក្នុងផ្ទះ និងចម្អិនអាហារ។ ដូចនេះ អ្នកគួរតែអនុវត្តតាមវិធីនេះ ទើបអ្នកអាចរក្សាសុខភាពអ្នកបានយ៉ាងល្អ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង