ផ្លែឈើរីគឺជាផ្លែឈើដ៏គួរឲ្យស្រឡាញ់បំផុត។ វាមិនត្រឹមតែមានរសជាតិឆ្ងាញ់ទេ តែក៏ផ្ទុកទៅដោយវីតាមីន ជាតិរ៉ែ និងសារធាតុរុក្ខជាតិជាច្រើនទៀតដែលផ្តល់ថាមពលដល់សុខភាព។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យោងទៅតាមឥទ្ធិពលដ៏ខ្លាំងនៃការប្រឆាំងការរលាក ផ្លែឈើប្រហែលជាអាចបន្ថយអាការៈនៃការរលាកសន្លាក់ និងជំងឺរលាកសន្លាក់ហ្គោដបាន។
ការសិក្សាជាច្រើនបានបង្ហាញថា ផ្លែឈើរីអាចជួយទប់ស្កាត់សម្ពាធអុកស៊ីតកម្ម និងបន្ថយការរលាកតាមរយៈការគ្រប់គ្រងប្រូតេអ៊ីនបង្កការរលាក ដូច្នេះវានឹងជួយបន្ថយអាការៈនៃការរលាកសន្លាក់បាន។ ជាមួយគ្នានេះដែរ វាអាចបន្ថយកម្រិតអាស៊ីតអ៊ុយរិកក្នុងរាងកាយ ដែលជាហេតុធ្វើឲ្យវាមានប្រយោជន៍ជាពិសេសសម្រាប់អ្នកជំងឺរលាកសន្លាក់ហ្គោដតែម្តង។
ក្នុងការសិក្សាមួយទៅលើស្រ្តីចំនួន ១០នាក់បានរកឃើញថា ការញ៉ាំផ្លែឈើរីផ្អែម ២៨០ក្រាមចំនួនពីរពេល ក្រោយពេលមិនបានញ៉ាំអាហារពេញមួយយប់ឃើញថា អាចបន្ថយកម្រិតនៃសារធាតុបង្កការរលាក CRP និងបញ្ចុះអាស៊ីតអ៊ុយរិកបាន ៥ម៉ោងក្រោយបាយរួច។
ការសិក្សាមួយផ្សេងទៀតទៅលើមនុស្ស ៦៣៣នាក់ដែលមានជំងឺរលាកសន្លាក់ហ្គោដបានបញ្ជាក់ថា អ្នកដែលបានញ៉ាំផ្លែឈើរីស្រស់រយៈពេល២ថ្ងៃអាចបន្ថយការធ្វើទុក្ខរបស់ជំងឺរលាកសន្លាក់ហ្គោដបាន ៣៥ភាគរយ ជាងអ្នកដែលមិនបានញ៉ាំ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
លើសពីនេះទៅទៀត ការសិក្សាបានបង្ហាញទៀតថា នៅពេលញ៉ាំផ្លែឈើជាមួយនឹងការលេបថ្នាំបញ្ចុះអាស៊ីត Allopurinol ការធ្វើទុក្ខរបស់ជំងឺនេះទំនងជាថយចុះរហូតដល់ ៧៥ភាគរយ ជាងក្នុងពេលដែលមិនបានញ៉ាំ ឬញ៉ាំថ្នាំខាងលើតែមួយមុខ៕