អជ្ញាធរចិនកាលពីថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ ២០២០ ម្សិលមិញនេះ បាននិយាយថា ចំនួនអ្នកស្លាប់ដោយសារតែការផ្ទុះវីរុសកូរ៉ណា ក្នុងប្រទេសចិនបានកើនដល់ ២០០០នាក់ហើយ ខណៈពេលដែលចំនួនអ្នកផ្ទុកវីរុសនេះក្នុងខ្លួនសរុបកើនដល់ ៧៤១៨៥នាក់។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)វីរុសបង្កជំងឺរលាកសួតថ្មីដែលត្រូវបានអង្គការសុខភាពពិភពលោកឲ្យឈ្មោះថា COVID-19 ក៏ត្រូវបានសម្លាប់ជីវិតរបស់វេជ្ជបណ្ឌិត Liu Zhiming ប្រធានមន្ទីរពេទ្យ Wuhan Wuchang ក្នុងខេត្ត Hubei ដែរទោះបីជាបុគ្គលិកពេទ្យខិតខំព្យាបាលគាត់ហើយក៏ដោយ។ ដោយសារតែវីរុសបង្កជំងឺដល់ស្លាប់នេះបានរីករាលដាលខ្លាំង ទើបមនុស្សទូទាំងពិភពលោកកំពុងតែស្វែងរកព័ត៌មានក្នុង Google ដើម្បីចង់ដឹងអំពីរោគសញ្ញា ការចម្លង និងវិធីបង្ការវា។ ថ្មីៗនេះ វាមិនមានវ៉ាក់សាំងណាមួយបញ្ជាក់ថាអាចបង្ការជំងឺផ្លូវដង្ហើមបង្កឡើងដោយវីរុស COVID-19 នេះនៅឡើយទេ។ ប៉ុន្តែអ្នកនៅតែអាចបង្ការ ឬបន្ថយការប្រឈមនឹងជំងឺនេះតាមរយៈការអនុវត្តអនាម័យផ្ទាល់ខ្លួនបានល្អដូចជា ការលាងសម្អាតដៃជាទៀងទាត់ជាមួយសាប៊ូ និងទឹក សម្របខ្លួននូវវិធីក្អកដែលមានអនាម័យ ចៀសវាងការមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកមានជំងឺព្រោះវាជារបៀបចម្លងដ៏ខ្លាំងមួយរបស់វីរុសនេះ។ យ៉ាងណាមិញ ខណៈពេលដែលមនុស្សមួយចំនួនចង់ប្រើឧបករណ៍សម្ងួតដៃ ហើយខ្លះទៀតប្រើក្រដាសជូតដៃ ដូច្នេះតើវិធីសាស្រ្តណាមួយដែលគិតថាផ្តល់អនាម័យជាងក្នុងការបង្ការមេរោគ?
យោងទោតាមអង្គការសុខភាពពិភពលោកបានឲ្យដឹងថា ឧបករណ៍សម្ងួតដៃមិនមានប្រសិទ្ធផាពក្នុងការការពារវីរុស COVID-19 ទេ។ ភ្នាក់ងារសុខាភិបាលបានណែនាំឲ្យប្រើក្រដាសជូតសម្អាតដៃ ឬខ្យល់ក្តៅឧណ្ហៗដើម្បីសម្ងួតដៃក្រោយពីលាងសម្អាតដៃជាមួយសាប៊ូ និងទឹករួច។ ជាមួយគ្នានេះដែរ យោងទៅតាមសេចក្តីរាយការណ៍របស់ health.clevelandclinic.org បានឲ្យដឹងថា ការសិក្សាមួយបានដែលធ្វើឡើងដោយអ្នកជំនាញខាងមេរោគបានរកឃើញថា ក្រដាសជូតដៃម៉ូដែលចាស់ដែលមានគុណភាពល្អ គឺអាចយកឈ្នះក្នុងការកំចាត់វីរុសបានច្រើនបំផុត។
ការស្រាវជ្រាវបានមកពីការសិក្សានេះ គឺធ្វើការប្រៀបធៀបម៉ាស៊ីនសម្ងួតដោយខ្យល់ទៅជាក្តៅឧណ្ហៗ ជាមួយនឹងក្រដាសជូតដៃ។ ការសម្ងួតដៃដោយប្រើក្រដាសជូតដៃមិនគ្រាន់តែធ្វើឲ្យដៃស្ងួតលឿនទេ តែការកកិតក៏បង្ខំឲ្យបាក់តេរីចេញពីបានយ៉ាងស្អាតល្អដែរ។ ដូច្នេះ យកល្អគួរតែសម្ងួតដៃឲ្យបានស្អាតល្អជាមួយក្រដាសជូតដៃ ដើម្បីធានាថា ប្រអប់ដៃស្ងួតបានពេញលេញហើយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)នៅពេលអ្នកនៅផ្ទះ កន្លែងធ្វើការ ធ្វើដំណើរ ឬមិនស្រួលខ្លួន អនាម័យដៃបានល្អអាចជួយការពារអ្នក គ្រួសារ និងអ្នកដទៃពីការបង្ករោគដល់ស្លាប់របស់វិរុស កូរ៉ូណា បាន៕