ការបង្ករោគនៅក្នុងប្រហោងឆ្អឹងមុខប្រហែលជាអាចបង្កឡើងដោយបាក់តេរី វីរុស ឬមេរោគផ្សិត។ ការព្យាបាលអាស្រ័យទៅលើប្រភេទនៃការបង្ករោគ ដូច្នេះអ្នកគួរតេទៅជួបគ្រូពេទ្យដើម្បីកំណត់រោគវិនិច្ឆ័យ និងជម្រើសនៃការព្យាបាល។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខាងក្រោមនេះគឺជាអាការៈញឹកញាប់នៃការបង្ករោគនៅក្នុងប្រហោងឆ្អឹងមុខ៖
- ឈឺក្បាល ជាពិសេសវាគឺជារឿងដំបូងគេនៅពេលព្រឹកតែម្តង
- ឈឺចាប់នៅថ្ងាស់ ថ្គាម ធ្មេញ និងថ្ពាល ឬចន្លោះភ្នែក
- ហើម ឬរលាកបំពង់បង្ហូរទឹកភ្នែក ត្របកភ្នែក និងជាលិកាផ្សេងៗទៀតនៅជុំវិញភ្នែក
- តឹងច្រមុះ ឈឺបំពង់ក ឈឺក ឬក្អក
- ក្តៅខ្លួន(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ខ្សោយ និងអស់កម្លាំង៕