យ៉ាងហោចណាស់មានប្រជាជនអាមេរិកដែលជាមនុស្សពេញវ័យមួយភាគបីដែរដែលមានបញ្ហាលើសសម្ពាធឈាម។ ការលើសសម្ពាធឈាមនឹងធ្វើឲ្យអ្នកប្រឈមកាន់តែខ្ពស់នឹងជំងឺបេះដូង និងបណ្តាលឲ្យស្លាប់បាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ការសិក្សាបានបង្ហាញថា វីតាមីន C ប្រហែលជាអាចជួយបញ្ចុះសម្ពាធឈាមបានទាំងអ្នកមាន ឬគ្មានបញ្ហាលើសសម្ពាធឈាម។ តាមការសិក្សាទៅលើសត្វបានរកឃើញថា ការញ៉ាំថ្នាំបំប៉នវីតាមីន C អាចជួយធ្វើសរសៃឈាមរីកធំ ដែលជាហេតុនាំឲ្យវាអាចដឹកនាំឈាមចេញពីបេះដូងបានយ៉ាងល្អ ហើយក៏ជួយបន្ថយសម្ពាធឈាមបានដែរ។
លើសពីនេះទៅទៀត ការវិភាគមួយទៅលើការសិក្សាលើមនុស្សចំនួន ២៩ បានរកឃើញថា ការលេបថ្នាំបំប៉នវីតាមីន C អាចបន្ថយសម្ពាធ Systolic Blood Pressure បាន ៣.៨ mmHg និង Diastolic Blood Pressure បាន ១.៥mmHg លើមនុស្សពេញវ័យមានសុខភាពល្អ។
ខណៈពេលដែលលទ្ធផលទាមងនេះកំពុងតែស្ថិតក្នុងការសន្យា វានៅតែមិនទាន់ច្បាស់ថា តើឥទ្ធិពលទៅលើសម្ពាធឈាមនេះមានរយៈពេលយូរឬអត់នៅឡើយទេ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) យ៉ាងណាមិញ សម្រាប់អ្នកដែលមានបញ្ហាលើសសម្ពាធឈាមមិនគួរណាពឹងផ្អែកតែលើវិតាមីន C មួយមុខដើម្បីព្យាបាលជំងឺដែរ៕