ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីដែលអាចជួយអ្នកឲ្យចៀសផុតពីវីរុសដ៏កាចសាហាវបាន។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. ក្រៅពីម៉ាស់ អ្នកគួរតែញ៉ាំអាហារដែលមានផ្ទុកសារធាតុចិញ្ចឹម ដើម្បីបង្កើនប្រព័ន្ធការពាររាងកាយអ្នកបានរឹងមាំ។ ដូចនេះ អ្នកអាចបរិភោគបន្លែ និងផ្លែឈើឲ្យបានច្រើន ព្រមទាំងញ៉ាំទឹកដោះគោជូរផងដែរ។ អាហារទាំងនេះ ព្រមទាំងអាហារផ្សេងទៀតដែលមានផ្ទុកសារធាតុចិញ្ចឹម អ្នកគួរតែពិសារទាំងអស់ ទើបរាងកាយអ្នករឹងមាំ។
  2. អ្នកគួរតែហាត់ប្រាណ ព្រោះការហាត់ប្រាណនេះ អាចជួយធ្វើឲ្យប្រព័ន្ធការពាររាងកាយអ្នករឹងមាំខ្លាំង។ នៅពេលដែលរាងកាយអ្នករឹងមាំ អ្នកនឹងអាចទប់ទល់នឹងជំងឺនោះ ធ្វើឲ្យវាមិនអាចចូលក្នុងខ្លួនប្រាណអ្នកបានឡើយ។
  3. អ្នកគួរតែចូលគេងឲ្យបានពីព្រលឹម ហើយគេងឲ្យបានគ្រប់ ទើបប្រព័ន្ធការពាររាងកាយអ្នករឹងមាំគ្រប់គ្រាន់ដើម្បីប្រឆាំងនឹងមេរោគបាន។ ដូចនេះ អ្នកគួរតែធ្វើតាមវិធីខាងលើនេះ ទើបអាចការពារអ្នកពីវីរុសដ៏កាចសាហាវបានយ៉ាងល្អ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង