38570073 - bowl of healthy fresh fruit salad on wooden background. top view.

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារដែលមិនធ្វើឲ្យជំងឺមហារីកអ្នកធ្ងន់ធ្ងរ។ តើមានអ្វីខ្លះទៅ?

1.    អ្នកគូរតែបរិភោគអាហារដែលមានផ្ទុកវីតាមីនC និងA ដូចជា ការ៉ុត ប៉េងប៉ោះ ម្ទេសប្លោក និងបន្លែស្រស់ៗជាច្រើនទៀត។ បន្លែ និងផ្លែឈើដែលមានផ្ទុកវីតាមីនទាំងនេះ អាចជួយទប់មិនឲ្យកោសិកាមហារីកកាន់តែរីកដុះដាលឡើយ។ ជាហេតុដែលធ្វើឲ្យជំងឺមហារីកអ្នកមិនសូវធ្ងន់ធ្ងរនោះទេ។

2.    អាហារដែលមានផ្ទុកសារធាតុសរសៃ ដូចជា ឃិនឆាយ ឬស្លឹកក្រឆាយ ក៏អាចជួយមិនឲ្យជំងឺអ្នកធ្ងន់ធ្ងរដែរ ថែមទាំងជួយធ្វើឲ្យអ្នកងាយស្រួលបត់ជើង ដែលអាចនាំមេរោគទាំងឡាយចេញពីរាងកាយអ្នកអស់។

3.    អ្នកគួរតែញ៉ាំអាហារដែលមានផ្ទុកប្រូតេអ៊ីនខ្ពស់ និងមានផ្ទុកសារធាតុចិញ្ចឹមច្រើន ជាពិសេស វីតាមីនAតែម្តង។ អាហារដែលមានផ្ទុកសារធាតុទាំងនេះ អាចជួយផ្តាច់មិនឲ្យមេរោគរីករាលដាលក្នុងរាងកាយអ្នកទេ ដោយធ្វើឲ្យជំងឺមហារីកអ្នកមិនសូវកាចសាហាវឡើយ។

4.    អ្នកគួរតែបរិភោគសណ្តែកខៀវ ត្រឡាច ឬផ្កាខាត់ណាជាដើម ព្រោះអាហារទាំងនេះ អាចជួយបញ្ចេញជាតិពុលក្នុងរាងកាយអ្នក ដោយមិនធ្វើឲ្យជាតិពុលទាំងនោះច្របូកច្របល់ក្នុងរាងកាយអ្នក ធ្វើឲ្យជំងឺអ្នកកាន់តែធ្ងន់ធ្ងរនោះទេ។ ដូចនេះ អាហារទាំងឡាយនេះ អ្នកគួរតែបរិភោគបាន ដើម្បីជំនួយដល់ការព្យាបាលជំងឺមហារីករបស់អ្នក៕