ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការជួយអ្នកឲ្យស្គមបាន ដោយមិនចាំបាច់តមអាហារនោះទេ។ តើមានអ្វីខ្លះទៅ?

1.    អ្នកគួរតែញ៉ាំអាហារដែលមានផ្ទុកប្រូតេអ៊ីនខ្ពស់ ដូចជា ៖ សាច់ត្រី តៅហ៊ូ សាច់មាន់កន្លែងទ្រូង ដើម្បីផ្តល់ថាមពលគ្រប់គ្រាន់ដល់រាងកាយអ្នក ថែមទាំងអាចជួយអ្នកឲ្យស្គមបានទៀតផង។

2.    អ្នកគួរតែផ្លាស់ប្តូរចលនានៃការហាត់ប្រាណរបស់អ្នក ដោយប្តូរមកចលនាថ្មី ទើបអាចជួយអ្នកឲ្យទទួលបានរាងដូចជាតារា។ ជាពិសេស ការហាត់ប្រាណនេះ ក៏អាចធ្វើឲ្យអ្នកមិនងាយកើតជំងឺផងដែរ។

3.    អ្នកគួរតែប៉ូវវីតាមីនB និងC ព្រោះវីតាមីនពីរប្រភេទនេះជាជំនួយការដ៏ល្អសម្រាប់នារីដែលចង់ទទួលបានរាងដែលខ្លួនប្រាថ្នា។ ជាពិសេស វីតាមីនទាំងនេះ ក៏អាចជួយទ្រទ្រង់រាងកាយអ្នកមិនងាយបាក់ផងដែរ។

4.    អ្នកអាចហាត់យូហ្កាបាន ព្រោះវាអាចធ្វើឲ្យអ្នកមានរាងស្អាត ថែមទាំងអាចរក្សាសម្រស់អ្នកបានទៀតផង ដោយធ្វើឲ្យអ្នកមិនងាយចាស់ឡើយ ស្បែកអ្នកនឹងនៅក្មេងជានិច្ច។

5.    អ្នកគួរតែធ្វើឲ្យបានចូលគេងពីព្រលឹម ដោយមិនគួរចូលគេងយប់ជ្រៅឡើយ ព្រោះការចូលគេងមិនមានពេលវេលាច្បាស់លាស់បែបនេះ អាចធ្វើឲ្យរាងអ្នកឆាប់ធាត់ណាស់។ ដូចនេះ អ្នកអាចសាកល្បងធ្វើតាមវិធីទាំងឡាយខាងលើនេះបាន ដើម្បីការពាររាងអ្នកឲ្យនៅស្អាតដដែរ មិនប្រែប្រួល៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង