ការរលាកស្បែកដោយសារតែពន្លឺព្រះអាទិត្យមិនបង្កជាការឈឺចាប់ខ្លាំង ប៉ុន្តែវាក៏អាចបង្កជាការខូចខាតធ្ងន់ធ្ងររយៈពេលយូរដល់ស្បែកអ្នកបានដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញអ្នកគួរតែមានវិធានការព្យាបាលឲ្យទាន់ពេលវេលានៅពេលរលាកស្បែកដោយសារតែពន្លឺព្រះអាទិត្យ៖
- ចេញពីពន្លឺព្រះអាទិត្យឲ្យបានលឿនបំផុតតាមតែអាចធ្វើទៅបាននៅពេលអ្នកមើលឃើញសញ្ញានៃការរលាកស្បែកហើយ។ វាអាចនឹងត្រូវការពេលច្រើនម៉ោងដើម្បីមានឥទ្ធិពលរលាកពេញលេញ
- ចូរងូតទឹកត្រជាក បន្ទាប់មកលាបក្រែមផ្តល់សំណើម ជាពិសេសក្រែមដែលផ្ទុកទៅដោយវីតាមីន C និង E
- មិនត្រូវកេះ ឬព្យាយាមបកស្បែកដែលរបកឡើយ
- ចូរញ៉ាំទឹកឲ្យបានច្រើនដោយសារតែការរលាកស្បែកដោយសារតែពន្លឺព្រះអាទិត្យអាចធ្វើឲ្យខ្សោះជាតិទឹកក្នុងខ្លួ បាន។ចូរតាមដានដោយប្រុងប្រយ័ត្នចំពោះក្មេងដែលមានអាការៈខ្សោះជាតិទឹក
- ចូរលេបថ្នាំ Ibuprofen ភ្លាមដើម្បីបំបាត់ការឈឺចាប់ និងហើម(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ការចេញពងទឹកដោយសារតែពន្លឺព្រះអាទិត្យរលាកដែលលើសពី ២០ភាគរយនៃរាងកាយ អាចបណ្តាលឲ្យគ្រុន និងក្តៅខ្លួន ដែលត្រូវការទៅជួបពេទ្យភ្លាមៗ៕