Join with Health.com.kh on Telegram

សុខភាពរំលាយអាហាររបស់អ្នកដើរតួនាទីសំខាន់មួយក្នុងការកំណត់ជោគជាតានៃការសម្រកទម្ងន់របស់អ្នក។ ការស្រាវជ្រាវបានបង្ហាញថា បាក់តេរីក្នុងពោះវៀនប្រហែលជាអាថ៌កំបាំងដែលនាំឲ្យអ្នកទទួលបានរាងកាយដ៏ល្អ។ អាការៈនៃការរំលាយអហាារដូចជា ចុកពោះ ផោមច្រើន ក្រហាយដើមទ្រូង សុទ្ធតែអាចជាបញ្ហាហើយ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែការដែលមានបញ្ហាក្រពះពោះវៀនញឹកញាប់អាចបង្កជាបញ្ហាសំខាន់ៗក្នុងជីវិតបាន។ សំណាងដែរ ខ្ញុំមានវិធីសាស្រ្តសម្រកខ្លាញ់ក្បាលពោះខ្លះៗដែលអាចជួយអ្នកបាន។ 

ចាប់ផ្តើមការញ៉ាំអាហារដោយការញ៉ាំស៊ុប

ការចាប់ផ្តើមអាហារថ្ងៃត្រង់ជាមយយនឹងស៊ុបបន្លែក្តៅឧណ្ហៗមួយចានគោម និងគ្រឿងផ្សំដូចជា ខ្ទឹមស និងខ្ញីគឺជាមធ្យោបាយដ៏ល្អឯកក្នុងការជំរុញដល់ការរំលាយអាហារកាន់តែល្អ។ 

ចូរញ៉ាំបន្លែស្រស់ៗ

ការញ៉ាំបន្លែស្រស់ៗគឺជាគន្លឹះដ៏សំខាន់ដើម្បីទទួលបានប្រព័ន្ធរំលាយអាហារមានសុខភាពល្អ។ ការញ៉ាំអាហារស្រស់ៗ និងក្តៅឧណ្ហៗក៏នឹងអនុញ្ញាតិឲ្យអង់ហ្ស៊ីមរំលាយអាហារធ្វើការបានកាន់តែល្អដែឬ។ 

បញ្ចូលប្រូតេអ៊ីន

ការបញ្ចូលប្រូតេអ៊ីនមានគុណភាពខ្ពស់ និងងាយរំលាយក្នុងរបបអាហារ គឺមានប្រយោជន៍ច្រើនចំពោះសុខភាព។ អ្នកក៏អាចជ្រើសរើសត្រី ស៊ុត សាច់មាន់ ដែលជាប្រភពប្រូតេអ៊ីនដ៏ល្អ និងងាយស្រួលរំលាយ។ សណ្តែកក៏ជាប្រភពប្រូតេអ៊ីនរុក្ខជាតិដ៏ល្អផងដែរ។ 

ធ្វើទៅតាមក្បួនញ៉ាំទឹក

ខ្ញុំមិនបានណែនាំឲ្យអ្នកញ៉ាំទឹកច្រើនមុនពេល ក្នុងពេល និងក្រោយពេលបាយដើម្បីសម្រួលដល់ការរំលាយអាហារទេ ប៉ុន្តែអ្នកគួរតែរងចាំយ៉ាងហោចណាស់ កន្លះម៉ោងសិនក្រោយបាយរួចចាំញ៉ាំ។ យ៉ាងណាមិញ ការក្រេមទឹកមួយទីពីចេបសិនមុនពេលបាយប្រហែលជាជួយដល់សុខភាពមាត់ និងបំពង់លើក្រពះ ជំរុញដល់មុខងារក្រពះពោះវៀនកាន់តែល្អជាងមុន។ 

ទំពារអាហារឲ្យបានម៉ត់ល្អ និងញ៉ាំយឺតៗ

នេះគឺជាជំហ៊ានដំបូងនៃការរំលាយអាហារ។ ការទំពារអាហារក៏មានប្រយោជន៍សម្រាប់សុខភាពទូទៅដែរ។ ចូរទំពារអាហារច្រើនដង និងមួយៗដើម្បីអនុញ្ញាតិឲ្យក្រពះ និងសរីរាង្គរំលាយអាហារផ្សេងទៀតរំលាយអាហារបានយ៉ាងល្អ និងបន្ថយការញ៉ាំកាឡូរីខ្ពស់។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) វាត្រូវបានគេរកឃើញថា ការទំពារអាហារបានល្អ មិនគ្រាន់តែជួយដល់ការសម្រកទម្ងន់ទេ តែក៏បង្កើនចំនួនជីវជាតិដែលអ្នកទទួលបានពីអាហារដែរ។ ជាមួយគ្នានេះដែរ ការញ៉ាំអាហារកាន់តែយឺត កាន់តែបញ្ជាឲ្យខួរក្បាលដឹងអ្វីដែលអ្នកញ៉ាំ និងអ្នកញ៉ាំច្រើនប៉ុណ្ណា ហើយកាត់បន្ថយបានច្រើនប៉ុណ្ណាដែរ៕