ជំងឺមហារីកលំពែងអាចកើតឡើងលើមនុស្សធំគ្រប់វ័យថ្វីបើវាច្រើនតែកើតឡើងជាញឹកញាប់លើមនុស្សអាយុខ្ទង់ ៦០ ទៅ ៨០ឆ្នាំក៏ដោយ។ ដោយសារតែជំងឺមហារីកនេះមានប្រភេទរបស់វាច្រើន តែមូលហេតុរបស់វានៅតែស្ថិតក្នុងភាពអាថ៌កំបាំងនៅឡើយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ជំងឺមហារីកលមពែងកើតឡើងនៅពេលកោសិកាមិនធម្មតាក្នុងលំពែងលូតលាស់ និងបំបែកកូនចៅមិនអាចគ្រប់គ្រងបាន រហូតក្លាយទៅជាដុំសាច់តែម្តងទៅ។
យោងទៅតាម Pancreatic Cancer Action Network បានឲ្យដឹងថា ប្រហែល ៥ ទៅ ១០ភាគរយនៃជំងឺមហារីកលំពែងត្រូវបានចាត់ទូកថាជាជំងឺដំណរពូជ។ ក្នុងករណីភាគច្រើន ជំងឺនេះកើតឡើងដោយសារតែកត្តារបៀបរស់នៅផ្សេង។ បញ្ហានោះគឺថា មហារីកលំពែងច្រើនតែមិនបង្កជាអាការៈអ្វីទាំងអស់ក្នុងដំណាក់កាលដំបូង។ បើសិនជាអាការៈរបស់វាកើតមានមែន វាច្រើនតែមិនត្រូវមានការចាប់អារម្មណ៍ឡើយ។ ហេតុដូច្នេះហើយទើបករណីភាគច្រើនត្រូវបានគេកំណត់រោគវិនិច្ឆ័យដឹងក្នុងដំណាក់កាលធ្ងន់ធ្ងរទៅហើយ។
អាការៈញឹកញាប់នៃជំងឺមហារីកលំពែងអាចមានដូចជា៖
- មិនឃ្លានអាហារ
- ស្រកទម្ងន់មិនដឹងមូលហេតុ
- ភ្នែក ឬស្បែកចេញលឿង
- ឈឺពោះផ្នែក ឬចង្កេះ
- ចង្អោ និងក្អួត
- មានកំណកឈាមក្នុងសរសៃវ៉ែនធំៗ ដែលច្រើនតែកើតឡើងនៅជើង
- ប្រមាត់ ឬថ្លើមរីកធំ
ការដែលមានអាការៈមួយក្នុងចំណោមអាការៈទាំងអស់នេះពីរ មិនមែនមានន័យថាអ្នកកំពុងតែមានជំងឺមហារីកលំពែងឡើយ តែវាគឺជារឿងសំខាន់ដែលត្រូវទៅជួបគ្រូពេទ្យដើម្បីកំណត់រោគវិនិច្ឆ័យមូលហេតុ និងព្យាបាលវាបើសិនជាករណីចាំបាច់។
កត្តាប្រឈមនឹងជំងឺនេះមានដូចជា ជក់បារី ប៉ះពាល់នឹងសារធាតុគីមី និងលោហៈធ្ងន់ (Beta-naphthylamine, Benzidine, Pesticides, etc) ព្រមទាំងការញ៉ាំគ្រឿងស្រវឹងច្រើនៗ។ កត្តាផ្សេងៗទៀតមានដូចជា សន្ទស្សទម្ងន់ធៀបនឹងកម្ពស់ច្រើន កង្វះសកម្មភាពរាងកាយ រលាកលំពែងរ៉ាំរ៉ៃ ជំងឺទឹកនោមផ្អែមរយៈពេលយូរ និងហ្សែន។
ការកំណត់រោគវិនិច្ឆ័យ និងការធ្វើចំណាត់ថ្នាក់ជំងឺនេះធ្វើឡើងបានតាមរយៈការថត CT-scan និងការពិនិត្យឈាមរកមើលសញ្ញាសម្គាល់ដុំសាច់មហារីកដូចជា CA 19-9 និង CEA និងការស្វែងរកផ្សេងៗទៀត។
ការវះកាត់នៅតែជាក្តីសង្ឃឹមតែមួយគត់សម្រាប់ព្យាបាលជំងឺនេះជា និងការមានជីវិតរស់រយៈពេលវែងលើអ្នកជំងឺនេះ ប៉ុន្តែជាអកុសល អត្រានេះមានតែ ១៥ ទៅ ២០ភាគរយប៉ុណ្ណោះ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ទោះបីជាយ៉ាងណាក៏ដោយ វាមិនទាន់មានមធ្យោបាយច្បាស់លាស់ណាមួយបញ្ជាក់ថា អាចបង្ការជំងឺមហារីកលំពែងឡើយ ប៉ុន្តែការផ្លាស់ប្តូររបៀបរស់នៅ និងការរស់នៅមានសុខភាពល្អប្រហែលជាអាចបន្ថយការប្រឈមមុខបាន៕