ដំបៅខ្នងដោយសារគេងយូរគឺជាតំបន់មួយនៃរាងកាយដែលរងការខូចខាតដោយសារតែអ្នកចេះតែត្រដុះដដែលៗ ឬកកិតស្បែកយូរ។ ដំបៅខ្នងបែបនេះអាចកើតឡើងបើសិនជាង្នកប្រើប្រាស់កៅអីរុញ ឬគេងលើគ្រែរយៈពេលយូរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ដែលជាហេតុនាំឲ្យប៉ះពាល់ដល់លំហូរឈាម ស្បែកទៅជាផុយ ឬកង្វះអាហារូបត្ថម្ភ។ យ៉ាងណាមិញខាងក្រោមនេះគឺជារបៀបនៃការថែទាំដំបៅដោយសារតែសម្ពាធ៖
- បំបាត់សម្ពាធនៅលើតំបន់នោះតាមរយៈការប្រើប្រាស់ខ្នើយ ប្រើអេប៉ុងទន់ទ្រាប់ពីលើ ឬកម្រាលដែលទន់
- សម្រាប់ការអង្គុយកៅអីរុញវិញ ចូរផ្លាស់ប្តូរជំហរជារៀងរាល់ ១៥នាទីម្តង ហើយការគេងលើគ្រែ គួរតែធ្វើចលនាជារៀងរាល់ ២ម៉ោងម្តង
- ចូរយកចិត្តទុកដាក់ទៅលើដំបៅនៅពេលមានការណែនាំដោយគ្រូពេទ្យ
- ចូរចៀសវាងការដាក់សម្ពាធបន្ថែមទៅលើតំបន់មានដំបៅនោះ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរទាក់ទងទៅគ្រូពេទ្យបើសិនជាអ្នកមានដំបៅបើកមុខ ឬកើតជាពងទឹក៕