Join with Health.com.kh on Telegram

ផ្លែទទឹមគឺជាផ្លែឈើដ៏ស្រស់ស្អាតមួយ និងមានសាច់ពណ៌ក្រហម ហើយមានទាំងគ្រាប់ថែមទៀត។ តាមពិតទៅ គ្រាប់របស់ផ្លែទទឹមស្មើនឹង ៣ភាគរយនៃទម្ងន់របស់វាមួយផ្លែទៅហើយ។ ដូច្នេះបានជាមានចម្ងល់ថា តើយើងអាចញ៉ាំទាំងគ្រាប់របស់វាបានដែរឬអត់?(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

ការញ៉ាំផ្លែទទឹម ឬទឹករបស់វាត្រូវបានគេរកឃើញថាមានប្រយោជន៍ចំពោះសុខភាពច្រើន។ ចំណែកឯគ្រាប់ផ្លែទទឹមក៏ប្រហែលជាមានប្រយោជន៍ដូចគ្នាដែរ។ 

ជីវជាតិភាគច្រើនដែលមានក្នុងផ្លែទទឹមកើតចេញពីសាច់នៅជុំវិញគ្រាប់ផ្លែទទឹម ប៉ុន្តែគ្រាប់ទទឹមខ្លួនឯងក៏ផ្តល់ជីវជាតិមួយចំនួនតូចផងដែរ។ តាមការសិក្សាបានឲ្យដឹងថា គ្រាប់ផ្លែទទឹមមានវីតាមីន E និងម៉ាញ៉េស្យូមខ្ពស់។ 

គ្រាប់ផ្លែទទឹមសម្បូរទៅដោយជាតិសរសៃ។ យោងទៅតាមការសិក្សាមួយបានឲ្យដឹងថា ម្សៅធ្វើពីគ្រាប់ផ្លែទទឹមមានជាតិសរសៃប្រហែល ៥០ភាគរយ។ ប្រភេទជាតិសរសៃដែលមានក្នុងគ្រាប់ផ្លែទទឹមគឺ Cellulose និង Lignin ដែលវាទាំងពីរនេះគឺជាជាតិសរសៃមិនរលាយ ហើយអាចឆ្លងកាត់ប្រព័ន្ធរំលាយអាហារដោយមិនមានការប្រែប្រួលអ្វីទាំងអស់។ អ្វីដែលគួរតែចាប់អារម្មណ៍ វាគឺជាផ្នែកដ៏សំខាន់នៃជាតិឈើ។ 

គ្រាប់ផ្លែទទឹមមានសុវត្ថិភាពណាស់ក្នុងការញ៉ាំថ្វីបើការញ៉ាំច្រើនអាចបង្កជាការស្ទះពោះវៀនក៏ដោយ តែវាគឺជារឿងកម្រ។ ការប្រឈមមុខនៃការញ៉ាំទាំងគ្រាប់ផ្លែទទឹមនោះគឺខ្ពស់សម្រាប់អ្នកជំងឺទល់លាមករ៉ាំរ៉ៃ។ 

គ្រាប់របស់ផ្លែទទឹមក៏ផ្ទុកទៅដោយ Phenolic Acid និង Polyphenols ជាច្រើនដែរដូចជា Flavonoids, Tannins, and Lignans។ 

គ្រាប់ផ្លែទទឹមមានជាតិប្រេងរបស់វាពី ១២ ទៅ ២០ភាគរយ ដែលប្រេងនេះផ្សំឡើងដោយ Punicic Acid ដែលជាប្រភេទខ្លាញ់ Polyunsaturated Fat។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ការសិក្សាទៅលើសត្វកណ្តុរបានឲ្យដឹងថា Punicic Acid ប្រហែលជាបន្ថយការរលាក ពង្រឹងដល់ភាពស៊ាំរបស់អាំងស៊ុយលីន និងជំរុញដល់ការសម្រកទម្ងន់៕