Join with Health.com.kh on Telegram

ការទទួលទានអាហារផ្ដេសផ្ដាសនៅពេលមានបញ្ហាក្រពះអាចបណ្ដាលឱ្យស្ថានភាពកាន់តែធ្ងន់ធ្ងរឡើង។ ហើយអ្នកនឹងទទួលរងការឈឺចាប់ខ្លាំងពិបាកទ្រាំក្នុងពោះជាក់ជាមិនខាន! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ដូច្នេះហើយទើបការដឹងពីអ្វីដែលអ្នកគួរនិងមិនគួរទទួលទាននៅពេលជួបប្រទះបញ្ហារលាកក្រពះ គឺពិតជាសំខាន់ណាស់។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារណាខ្លះគួរ ឬមិនគួរទទួលទានដើម្បីឆាប់ជាសះស្បើយ៖

១. ចៀសវាងអាហារហឹរ ម្ទេស និងម្រេច

អ្នកមិនគួរទទួលទានអាហារអ្វីដែលក្ដៅខ្លាំង ឬហឹរឡើយប្រសិនចង់ចៀសផុតអាការៈពិបាកទ្រាំផ្សេងៗនៃជំងឺរលាកក្រពះរ៉ាំរ៉ៃ។ អាហារប្រភេទនេះអាចធ្វើឱ្យរលាក ឬជះផលប៉ះពាល់ដល់ស្រទាប់ខាងក្នុងនៃក្រពះ។

២. ព្យាយាមទទួលទានយ៉ាអួរ

ភាគច្រើននៃពួកយើងសុទ្ធតែដឹងហើយថាយ៉ាអួរ គឺល្អសម្រាប់ពោះវៀននិងប្រព័ន្ធរំលាយអាហារដោយជួយបង្កើនកម្រិតនៃបាក់តេរីល្អ។ ការទទួលទានយ៉ាអួរក៏អាចជួយទប់ទល់បញ្ហារលាកក្រពះរ៉ាំរ៉ៃបានយ៉ាងប្រសើរផងដែរ។ ទោះជាយ៉ាងណាត្រូវប្រាកដថាអ្នកបានជ្រើសរើសយ៉ាអួរសុទ្ធគ្មានផ្ទុកជាតិស្ករ។

៣. ចៀសវាងផ្លែឈើមានផ្ទុកជាតិអាស៊ីតខ្ពស់

ផ្លែឈើ គឺល្អចំពោះសុខភាពរាងកាយ ប៉ុន្តែទោះជាយ៉ាងណាអ្នកមិនគួរទទួលទានផ្លែឈើដែលមានផ្ទុកជាតិអាស៊ីតខ្ពស់ឡើយក៏ព្រោះវាអាចបណ្ដាលឱ្យស្ថាន
ភាពនៃបញ្ហារលាកក្រពះកាន់តែអាក្រក់ឡើង។

៤. ចៀសវាងភេសជ្ជៈនិងអាហារផ្អែម ឬផ្ទុកជាតិស្ករខ្ពស់

ដើម្បីជាការប្រសើរចូរចៀសវាងទទួលអ្វីដែលមានផ្ទុកជាតិស្ករខ្ពស់។ នេះក៏ព្រោះតែបាក់តេរីដែលបង្កបញ្ហារលាកក្រពះរ៉ាំរ៉ៃ H. pylori ចូលចិត្តស្ករ។

៥. ទទួលទានត្រីនិងសាច់មាន់

រាងកាយត្រូវការប្រូតេអ៊ីនដើម្បីអាចជាសះស្បើយឆាប់រហ័ស។ ត្រីសម្បូរខ្លាញ់និងសាច់មាន់ជាប្រភពដ៏ប្រសើរនៃប្រូតេអ៊ីន ក៏ដូចជាអាស៊ីតខ្លាញ់ល្អដែលមានលក្ខណៈសម្បត្តិប្រឆាំងការរលាក។

៦. ចៀសវាងទទួលទានប៉េងប៉ោះ

ទោះជាប៉េងប៉ោះមានផ្ទុកសម្បូរទៅដោយវីតាមីន C ដែលល្អចំពោះប្រព័ន្ធភាពស៊ាំរាងកាយ ប៉ុន្តែការទទួលទានប៉េងប៉ោះអាចបណ្ដាលឱ្យស្ថានភាពនៃបញ្ហារលាកក្រពះកាន់តែធ្ងន់ធ្ងរ។ ដូច្នេះកំឡុងពេលមិនទាន់ជាសះស្បើយចូរបញ្ឈប់ការទទួលទានសិន៕