ភាគច្រើននៃពួកយើងសុទ្ធតែដឹងហើយថាការទទួលទានបន្លែផ្លែឈើ គឺដើរតួយ៉ាងសំខាន់សម្រាប់សុខភាពរាងកាយល្អប្រសើរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណាអ្នកប្រហែលជាមិនធ្លាប់ចាប់អារម្មណ៍ទេថា បន្លែផ្លែឈើក៏ជះឥទ្ធិពលលើស្បែកគួរឱ្យកត់សម្គាល់។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីផ្លែឈើដែលអ្នកគួរទទួលទាន ប្រសិនបើចង់បានស្បែកស្រស់ស្អាតមានសុខភាពល្អ ៖

១. ក្រូច

ភាគច្រើននៃពួកយើងសុទ្ធតែដឹងហើយថាក្រូចមានផ្ទុកសម្បូរទៅដោយវីតាមីន C។ ក្រៅពីជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយហើយនោះ វីតាមីន C ក៏ចាំបាច់សម្រាប់ដំណើរការនៃការសំយោគកូឡាជែនសំខាន់ចំពោះសុខភាពស្បែកផងដែរ។ កូឡាជែនជាប្រូតេអ៊ីនមួយប្រភេទដែលធ្វើឱ្យស្បែកតឹងណែននិងគ្មានភាពជ្រីវជ្រួញ។

២. ក្រូចឆ្មារ

ក៏ជាប្រភពដ៏ល្អបំផុតមួយនៃវីតាមីន C! ហើយដូចបានលើកឡើងក្នុងចំណុចខាងលើវីតាមីន C ចាំបាច់សម្រាប់រក្សាសុខភាពស្បែក។ ដូច្នេះកុំភ្លេចរួមបញ្ចូលទឹកក្រូចឆ្មារ ឬក្រូចឆ្មារក្នុងរបបអាហារប្រចាំថ្ងៃ។

៣. ល្ហុង

ល្ហុងមានផ្ទុកសម្បូរទៅដោយវីតាមីន C និងវីតាមីន A ដែលសុទ្ធតែល្អសម្រាប់រក្សាសុខភាពស្បែក។ ការទទួលទានល្ហុងជាប្រចាំអាចជួយបង្កើនកម្រិតកូឡាជែនរបស់ស្បែកគួរឱ្យកត់សម្គាល់។

៤. ផ្លែបឺរ

មានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់ល្អ monounsaturated ដែលជួយរក្សាជាតិសំណើមនៃស្បែកបានយ៉ាងប្រសើរ ខណៈដែលស្នាមជ្រីវជ្រួញងាយនឹងលេចឡើងចំពោះស្បែកស្ងួត។ លើសពីនេះទៅទៀត ជាតិខ្លាញ់ monounsaturated ក៏ជួយអោយរាងកាយអាចស្រូបសារធាតុចិញ្ចឹម និងវីតាមីនផ្សេងៗដែលស្បែកត្រូវការបានពេញលេញផងដែរ។

៥. ស្វាយ

ជាប្រភពដ៏ប្រសើរនៃវីតាមីន C និងវីតាមីន A។ ការទទួលទានស្វាយអាចជួយទប់ស្កាត់បញ្ហាស្បែកសឹងគ្រប់ប្រភេទ។

៦. ផ្លែចេក

មានផ្ទុកសម្បូរទៅដោយជាតិប៉ូតាស្យូមដែលចាំបាច់ក្នុងការរក្សាតុល្យភាពនៃជាតិសំណើមរបស់ស្បែក។ ករណីខ្លះ គឺស្បែកស្ងួតបណ្ដាលមកពីកង្វះនៃជាតិប៉ូតាស្យូម។ ដូច្នេះព្យាយាមរួមបញ្ចូលផ្លែចេកក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង