នៅពេលដែលអ្នកមានផ្ទៃពោះ អ្នកគួរតែជ្រើសរើសអាហារឱ្យបានត្រឹមត្រូវ ទើបកូនអាចលូតលាស់បានល្អនៅក្នុងផ្ទៃអ្នក ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងណែនាំអ្នកពីអាហារមួយចំនួនដែលអ្នកអាចបរិភោគបាននៅចន្លោះពេលមានផ្ទៃពោះ។ តើមានអាហារអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
អាហារចំបង និងពពួកសណ្តែក
អ្នកអាចបរិភោគអង្ករធម្មតា អង្ករខ្សាយ អង្ករសម្រូប ស្រូវសាលី អង្ករខ្មៅសណ្តែកកក្រហម ដំឡូងផ្អែម និងផលិតផលដែលធ្វើពីសណ្តែកផ្សេងៗ ព្រោះអាហារទាំងនេះជាប្រភពនៃពពួកវីតាមីនE និងអាហារសរសៃ។
ពពួកសាច់ ស៊ុត ពពួកទឹកដោះគោ
អ្នកអាចបរិភោគសាច់ជ្រូកដែលគ្មានខ្លាញ់បាន សាច់គោ សាច់មាន់ សាច់ពពែ សំបកបង្គារ ពងមាន់ ទឹកដោះគោ និងថ្លើមសាច់។
បន្លែ
អ្នកអាចបរិភោគបន្លែមួយចំនួនដូចជា ៖ ប៉េងប៉ោះ ការ៉ុត សារ៉ាយ ស្ពៃស សាឡាត។
ផ្លែឈើ
ពពួកផ្លែឈើអ្នកអាចបរិភោគដូចជា ៖ ផ្លែប៉ោម ស្ត្រប៊ឺរី ក្រូចជាដើម វាសុទ្ធតែល្អចំពោះសុខភាពអ្នក និងកូនដូចគ្នា៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)