ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាថ៌កំបាំងមួយចំនួនដែលស្វាមីតែងលាក់ជាមួយនឹងប្រពន្ធ។ តើមានអ្វីខ្លះទៅ?

1. មានពេលខ្លះស្វាមីអ្នកក៏អាចមានអារម្មណ៍ដែលគ្មានសុវត្ថិភាពដែរ។ ដូចនេះ គេនឹងអាចលួចឆែតទូរស័ព្ទអ្នកដោយមិនឲ្យអ្នកដឹងឡើយ។

2. មានប្តីភាគច្រើន មិនចូលចិត្តស្តាប់ចំណុចលំអិតឡើយ ដោយគេចូលចិត្តស្តាប់តែចំណុចសំខាន់ប៉ុណ្ណោះ។ ដូចនេះ នៅពេលដែលអ្នកចង់ពិភាក្សាអ្វីជាមួយគេ អ្នកអាចលើកតែចំណុចសំខាន់បានហើយ ទើបគេដឹងថាអ្នកយល់ចិត្តគេ។

3. ស្វាមីភាគច្រើនចូលចិត្តស្តាប់ការសរសើររបស់ប្រពន្ធ ប៉ុន្តែគេមិនចូលចិត្តនិយាយចេញមកឡើយ។ ដូចនេះ មានពេលខ្លះ អ្នកអាចសរសើរគេបាន ដើម្បីអាចបង្កើនជំនឿចិត្ត និងទំនុកចិត្តរបស់គេ។

4. ចំពោះលេខសំងាត់វិញ គេមិនចូលចិត្តឲ្យអ្នកដឹងឡើយ។ ដូចនេះ អ្នកមិនគួរសួរគេទេ ដោយឲ្យគេបន្តលាក់បាំង ទើបគេអាចមានពេលដែលជារបស់ខ្លួន ដោយមិនគិតថា អ្នកចង់ដឹងរឿងច្រើន។

5. អ្នកមិនគួរសួររឿងមិត្តស្រីពីមុនរបស់គេឡើយ នៅពេលដែលគេមិនប្រាប់អ្នក ព្រោះបើអ្នកតែងតែសួរគេ នឹងអាចធ្វើឲ្យគេខឹងបាន ហើយយល់ថា អ្នកជាប្រពន្ធដែលគួរឲ្យធុញម្នាក់ ហើយចូលចិត្តរករឿងច្រើន។

6. តាមពិតនៅក្នុងចិត្តរបស់គេតែងតែចង់ផ្ទួលរលំប្រពន្ធរបស់ខ្លួន ព្រោះគេមិនចង់ឲ្យអ្នកខ្លាំងជាងគេឡើយ។ ដូចនេះ អ្នកអាចប្រុងប្រយ័ត្នចំពោះរឿងនេះបាន។

7. តាមពិតទៅ នៅក្នុងចិត្តរបស់គេ ក៏រំពឹងចង់ឲ្យភរិយាអាចនាំចំណូលខ្ពស់ចូលផ្ទះ ដើម្បីចែករំលែកកាតព្វកិច្ចក្នុងការចិញ្ចឹមគ្រួសារជាមួយគ្នា។ ដូចនេះ នៅពេលដែលអ្នកមានការងារធ្វើក្រោយពេលរៀបការរួច ក៏ជារឿងល្អមួយផងដែរ។

8. នៅក្នុងចិត្តរបស់ប្តីមួយចំនួន ក៏រំពឹងចង់ឲ្យប្រពន្ធឃើញសមត្ថភាពរបស់ខ្លួនដែរ។ ដូចនេះ នៅពេលដែលអ្នកត្រូវការជំនួយ អ្នកគួរតែប្រាប់ស្វាមីអ្នក ដើម្បីឲ្យគេសប្បាយចិត្ត ដោយអាចបញ្ចេញសមត្ថភាពរបស់ខ្លួន៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង