Join with Health.com.kh on Telegram

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីផលប្រយោជន៍ដែលអ្នកអាចទទួលបានពីការគេងក្នុងបន្ទប់តែមួយ។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

  1. នៅពេលដែលអ្នកគេងក្នុងបន្ទប់ជាមួយគ្នា នឹងធ្វើឲ្យអ្នកទាំងពីរអាចបន្ធូរអារម្មណ៍បាន ដោយអាចទម្លាក់សម្ពាធចុះ ធ្វើឲ្យអ្នកមានកម្លាំង និងអារម្មណ៍ក្នុងពេលបន្តបំពេញការងារក្នុងថ្ងៃស្អែក។
  2. ការគេងបន្ទប់ជាមួយគ្នា អាចធ្វើឲ្យអ្នកទាំងពីរអាចពិភាក្សាគ្នាបានគ្រប់ពេល ដោយអាចជួយដោះស្រាយបញ្ហាគ្នាយ៉ាងងាយ។ ដូចនេះ មិនថាមានបញ្ហាធំយ៉ាងណាទេ ក៏អ្នកអាចជួយគ្នាដោះស្រាយបានដែរ។
  3. នៅពេលដែលអ្នកទាំងពីរគេងក្នុងបន្ទប់តែមួយ នោះអ្នកនឹងអាចដឹងពីសុខភាពគ្នាទៅវិញទៅមក ព្រោះអ្នកអាចសង្កេតមើលដឹង។ ដូចនេះ អ្នកនឹងអាចរំលឹកគ្នា ជួយគ្នាថែទាំសុខភាពឲ្យបានយ៉ាងល្អ។
  4. នៅពេលដែលអ្នកឈ្លោះគ្នា បើអ្នកមិនគេងបែកបន្ទប់គ្នា អ្នកនឹងងាយត្រូវគ្នាណាស់។ ប៉ុន្តែបើអ្នកហ៊ានតែគេងបន្ទប់បែកគ្នា នោះអ្នកនឹងមិនងាយត្រូវគ្នាវិញទេ ព្រោះអ្នកមិនសូវនិយាយជាមួយគ្នា ដោយកាន់តែយូរ មនោសញ្ចេតនាអ្នកនឹងកាន់តែឃ្លាតឆ្ងាយពីគ្នា៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)