ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរាសីរបស់ឆ្នាំទាំង១២ក្នុងថ្ងៃនេះ ថែមទាំងបង្ហាញអ្នកពីរបៀបនាំទ្រព្យរបស់ពួកគេផងដែរ ដោយបង្ហាញតាមពណ៌ និងលេខ។ ឆ្នាំទាំង១២ អាចប្រើពណ៌ និងលេខទាំងនេះ ដើម្បីបង្កើនលាភរបស់ខ្លួន។ តើមានអ្វីខ្លះទៅ?

ឆ្នាំជូត

ថ្ងៃនេះ រាសីអ្នកគឺបង្គួរ ដោយអាចចេញទៅឆ្ងាយ ដើម្បីចំណេញបានប្រាក់។ ពណ៌សំណាង គឺពណ៌ក្រហម។ លេខសំណាង គឺលេខ៨។

ឆ្នាំឆ្លូវ

ថ្ងៃនេះ រាសីអ្នកគឺមធ្យម ដោយគួរតែប្រយ័ត្នការចាយលុយតាមអារម្មណ៍។ ពណ៌សំណាង គឺពណ៌ប្រផេះ។ លេខសំណាង គឺលេខ៤។

ឆ្នាំខាល

ថ្ងៃនេះ រាសីអ្នកគឺមធ្យម ដោយគួរតែចៀសពីការខ្ចីលុយអ្នកដទៃ ទើបមិនប៉ះពាល់ដល់ទ្រព្យអ្នក។ ពណ៌សំណាង គឺពណ៌លឿងខ្ចី។ លេខសំណាង គឺលេខ២។

ឆ្នាំថោះ

ថ្ងៃនេះ រាសីអ្នកគឺខ្ពស់ត្រដែត បើចង់ចំណេញប្រាក់ អ្នកគួរតែដំណើរការក្នុងថ្ងៃនេះ។ ពណ៌សំណាង គឺពណ៌លឿង។ លេខសំណាង គឺលេខ៣។

ឆ្នាំរោង

ថ្ងៃនេះ រាសីអ្នកគឺមធ្យម ដោយមានប្រាក់ខ្លះអាចចេញក្រៅបាន។ ពណ៌សំណាង គឺពណ៌ក្រហមចាស់។ លេខសំណាង គឺលេខ៩។

ឆ្នាំម្សាញ់

ថ្ងៃនេះ រាសីអ្នកគឺមធ្យម ដោយអ្នកអាចទទួលបានផលខ្លះតែប៉ុណ្ណោះ។ ពណ៌សំណាង គឺពណ៌បៃតង។ លេខសំណាង គឺលេខ០។

ឆ្នាំមមី

ថ្ងៃនេះ រាសីអ្នកគឺមធ្យម ដោយមានការប្រែប្រួលខ្លះទៅលើទ្រព្យរបស់អ្នក។ ពណ៌សំណាង គឺពណ៌បៃតង។ លេខសំណាង គឺលេខ២។

ឆ្នាំមមែ

ថ្ងៃនេះ រាសីអ្នកគឺខ្ពស់ត្រដែត ដោយងាយចំណេញបានប្រាក់ណាស់ក្នុងថ្ងៃនេះ។ ពណ៌សំណាង គឺពណ៌ស្វាយចាស់។ លេខសំណាង គឺលេខ២។

ឆ្នាំវក

ថ្ងៃនេះ រាសីអ្នកគឺបង្គួរ ដោយមានផ្កាយសំណាងតាមជួយអ្នក។ ពណ៌សំណាង គឺពណ៌បៃតង។ លេខសំណាង គឺលេខ៥។

ឆ្នាំរកា

ថ្ងៃនេះ រាសីអ្នកគឺមធ្យម ដោយមានឧបសគ្គខ្លះតាមរារាំងអ្នក។ ពណ៌សំណាង គឺពណ៌ខៀវ។ លេខសំណាង គឺលេខ៤។

ឆ្នាំច

ថ្ងៃនេះ រាសីអ្នកគឺមធ្យម ដោយទ្រព្យអ្នកអាចហូរចេញក្រៅទប់មិនសូវឈ្នះទេ។ ពណ៌សំណាង គឺពណ៌ផ្ទៃមេឃ។ លេខសំណាង គឺលេខ៧។

ឆ្នាំកុរ

ថ្ងៃនេះ រាសីអ្នកគឺមធ្យម ដោយអាចចំណាយច្រើនជាងចំណូល។ ពណ៌សំណាង គឺពណ៌ស្វាយ។ លេខសំណាង គឺលេខ៣៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង