ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធី២ ដែលអាចជួយអ្នកបំបាត់អាការៈឈាមច្រមុះរបស់អ្នកបានយ៉ាងងាយ។ តើគួរតែធ្វើបែបណាទៅ?

នៅពេលដែលអ្នកឈាមច្រមុះ អ្នកមិនគួរងើយក្បាលអ្នកឡើងភ្លាមនោះទេ ដោយអ្នកគួរតែអោនក្បាលទៅមុខបន្តិច។ បន្ទាប់មក អ្នកអាចយកដៃអ្នកទៅច្របាច់ច្រមុះផ្នែកមុខរបស់អ្នក ដោយសង្កត់ចាប់ពី៥ទៅ១០នាទី។ នោះច្រមុះអ្នកនឹងអាចបាត់ឈាមហើយ។ ម្យ៉ាងទៀត អ្នកក៏អាចយកកន្សែងត្រជាក់មកស្អំលើច្រមុះអ្នកក៏បានដែរ វាក៏អាចជួយទប់មិនឲ្យឈាមហូរចេញមកដែរ។ ដូចនេះ អ្នកអាចសាកល្បងប្រើវិធីដ៏ខ្លី ហើយងាយស្រួលនេះបាន នៅពេលដែលអ្នកឈាមច្រមុះ។ អ្នកក៏អាចយកទៅជួយអ្នកដទៃបានផងដែរ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង