Stress Fracture គឺជាការបាក់បែកតិចតួចដែលកើតឡើងទៅលើឆ្អឹង។ វាគឺជារបួសមួយប្រភេទដែលកើតឡើងច្រើនជ្រុលដោយសារតែសកម្មភាពជ្រាំដែលៗ និងការងស់កម្លាំងរបស់សាច់ដុំ។ ដើម្បីបង្ការរឿងនេះ យកល្អគួរតែធ្វើដូចខាងក្រោម៖

  • បង្កើនភាពខ្លាំងក្លា និងរយៈពេលនៃការហាត់ប្រាណយឺតៗវិញ
  • ព្យាយាមហាត់ប្រាណបែបច្រើនវិធីចូលគ្នា ដែលតម្រូវឲ្យអ្នកផ្លាស់ប្តូររបៀបហាត់ប្រាណផ្សេង ហើយក៏ជួយចៀសវាងការមានរបួសច្រើនដងដដែលៗដែរ
  • ចូរញ៉ាំអាហារសម្បូរជីវជាតិដូចជា អាហារសម្បូរជាតិកាលស្យូម និងវីតាមីន D
  • ចូរប្រាកដថា ស្បែកជើង និងសម្ភារៈកីឡាអត្តពលកម្មផ្សេងទៀតរបស់អ្នក ត្រូវនឹងខ្លួនល្អហើយ
  • បើសិនជាមានការហើម ឬឈឺចាប់ ចូរសម្រាកពីការហាត់ប្រាណសិនទៅ។ ចូរទៅជួបគ្រូពេទ្យបើសិនជាអាការទាំងនោះនៅតែបន្តទៀត៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង