ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីបុគ្គលដែលត្រូវតែប្រើម៉ាស់ ហើយនរណាដែលមិនចាំបាច់ប្រើ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- មនុស្សចាស់ គឺជាបុគ្គលដែលត្រូវតែប្រើម៉ាស់នៅពេលដែលចេញក្រៅ ព្រោះប្រព័ន្ធការពាររាងកាយរបស់អ្នកកំពុងតែធ្លាក់ចុះ ហើយខ្សោយ។ ជាហេតុដែលធ្វើឲ្យមេរោគពេលដែលមកជិត នឹងចូលក្នុងរាងកាយអ្នកលឿនណាស់។ ដូចនេះ ម៉ាស់អ្នកគួរតែប្រើ។
- អ្នកដែលមានសុខភាពខ្សោយ ដោយតែងតែឈឺ ក៏ត្រូវតែប្រើម៉ាស់ដែរ ព្រោះនៅពេលដែលសុខភាពអ្នកអន់ នោះមេរោគអ្វីក៏ងាយចូលក្នុងខ្លួនអ្នកដែរ។ ដូចនេះ ម៉ាស់អ្នកត្រូវតែពាក់ពេលដែលចេញពីក្រៅផ្ទះ។
- បុគ្គលដែលមានជំងឺប្រចាំកាយស្រាប់ ក៏ត្រូវតែពាក់ម៉ាស់ការពារខ្លួនដែរ ព្រោះអ្នកជាបុគ្គលដែលងាយឆ្លងវីរុសថ្មីខ្លាំងណាស់ ដោយសារតែប្រព័ន្ធការពាររាងកាយអ្នកកំពុងតែទ្រុឌទ្រោម។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់។
- ចំពោះអ្នកដែលមានសុខភាពរឹងមាំ មិនចាំបាច់ពាក់ម៉ាស់ឡើយ ព្រោះប្រព័ន្ធការពារអ្នករឹងមាំ ដោយមេរោគមិនងាយចូលទៅក្នុងរាងកាយអ្នកបានស្រួលនោះទេ។ ជាហេតុដែលធ្វើឲ្យវីរុសថ្មីមិនងាយឆ្លងចូលរាងកាយអ្នកបានឡើយ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)